MCL-2015៖ លទ្ធផល​សប្ដាហ៍​ទី២១ កៅអី Top-4 នៅតែតានតឹង

ភ្នំពេញ៖ ក្រុមបាល់ទាត់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ក្រុម Cambodian Tiger និងក្រុមក្រសួងការពារជាតិ មានពិន្ទុប្រកៀកប្រកិតគ្នាជាខ្លាំង នៅក្នុងតំណែងកៅអី ៤ក្រុមកំពូលតារាងនៃពានរង្វាន់ MCL-2015 បន្ទាប់ពីឆ្លងការប្រកួតសប្ដាហ៍ទី២១ កាលពីចុងសប្ដាហ៍មុន ។

អាស្រ័យហេតុនេះកៅអី Top-4 គឺកំពុងតែមានស្ថានភាពតានតឹងនៅឡើយ គ្រាដែលការប្រកួតជុំទី២ នៅសល់តែ ១សប្ដាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់ ។

គិតត្រឹមសប្ដាហ៍ទី២១ ដែលធ្វើការប្រកួត២ថ្ងៃនៅថ្ងៃទី១៧-១៨ ខែតុលា ក្រុមបឹងកេតអង្គរ បានបន្ដឈរកំពូលតារាង ក្រោយយកឈ្នះលើក្រុមវេស្ទើន ដោយលទ្ធផល ៥-២ ជាមួយនឹង៥៤ពិន្ទុ ហើយតាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលរកបាន ៥១ពិន្ទុ បន្ទាប់ពីបន្ថែម៣ពិន្ទុពីការយកឈ្នះលើក្រុមប៉ូលិស ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមណាហ្គាវើលវិញ បានឡើងមកឈរចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្ន ដោយមានសង្ឃឹមខ្ពស់ជាងគេ ក្នុងការបន្ដដំណើរទៅវគ្គ Play-Off បន្ទាប់ពីប្រកួតឈ្នះក្រុមគិរីវង់ ដោយលទ្ធផល ២-១ ធ្វើឲ្យ២១ប្រកួតដូចគ្នា រកបាន៣៨ពិន្ទុ ។

ដោយឡែកក្រុមប៉ូលិស ក្រុម Cambodian Tiger និងក្រុមក្រសួងការពារជាតិពេលនេះ គឺកំពុងតែស្វែងរកវិធីសាស្ដ្រធ្វើយ៉ាងណា ដើម្បីប្រជែងយកកៅអីចំណាត់ថ្នាក់លេខ៤ ដើម្បីបន្ដឆ្ពោះទៅវគ្គ Play-Off ព្រោះឆ្លងកាត់២១ប្រកួតដូចគ្នា ក្រុមខ្លាំងទាំង៣មានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ។ សម្រាប់ប៉ូលិស គឺបានធ្លាក់ពីលេខ៣ មកឈរចំណាត់ថ្នាក់លេខ៥វិញ ដោយសារការបរាជ័យក្រោមថ្វីជើង ក្រុមភ្នំពេញក្រោន ២-១ ហើយពេលនេះប៉ូលិស ទើបរកបាន៣៥ពិន្ទុ ។

ចំណែកក្រុមក្រសួងការពារជាតិ ក៏មាន៣៥ពិន្ទុស្មើគ្នាដែរ បន្ទាប់ពីប្រកួតឈ្នះក្រុមអាស៊ីអឺរ៉ុប គ្រាដែលក្រុម Cambodian Tiger រាងមានសង្ឃឹមច្រើនបន្ដិច ដោយសារពេលនេះមាន ៣៧ពិន្ទុក្នុងដៃ ក្រោយឈ្នះក្រុម CMAC ក្នុងលទ្ធផល ២-១ ប៉ុន្ដែប៉ូលិស និងក្រុម Cambodian Tiger នេះត្រូវប្រឈរមុខដាក់គ្នានៅថ្ងៃទី២១ ខែតុលាខាងមុខ ដើម្បីកាត់សេចក្ដី ។ ប្រសិនការប្រកួតនោះ Cambodian Tiger ឈ្នះគឺក្រុមនេះនឹងទទួលបានកៅអីវគ្គ Play-Off តែម្ដង តែបើស្មើគឺពិបាក ។ សម្រាប់ក្រុមប៉ូលិស គឺត្រូវការឈ្នះដាច់ខាត តែឈ្នះហើយក៏មិនទាន់ប្រាកដប៉ុន្មានដែរ ព្រោះត្រូវរង់ចាំអ៊ុតលទ្ធផលនៃការប្រកួតរវាងក្រុមក្រសួងការពារជាតិ និងក្រុមវេស្ទើនសិន ដោយសារក្រសួងការពារជាតិ ក៏ជាគូប្រជែងដ៏សំខាន់ផងដែរ ៕

MCL-2015៖ លទ្ធផល​សប្ដាហ៍​ទី២១ កៅអី Top-4 នៅតែតានតឹង

MCL-2015៖ លទ្ធផល​សប្ដាហ៍​ទី២១ កៅអី Top-4 នៅតែតានតឹង

MCL-2015៖ លទ្ធផល​សប្ដាហ៍​ទី២១ កៅអី Top-4 នៅតែតានតឹង

MCL-2015៖ លទ្ធផល​សប្ដាហ៍​ទី២១ កៅអី Top-4 នៅតែតានតឹង

MCL-2015៖ លទ្ធផល​សប្ដាហ៍​ទី២១ កៅអី Top-4 នៅតែតានតឹង