អតីតខ្សែការពារក្លឹប Spurs លោក Vega គ្រោងឈរឈ្មោះបោះឆ្នោតប្រធាន FIFA

ស្វីស៖ លោក Ramon Vega ដែលជាអតីតកីឡាករខ្សែការពារឆ្នើមក្រុម Tottenham Hotspur នោះបានត្រៀម ប្រកាសឈរឈ្មោះបេក្ខភាពបោះឆ្នោតប្រធាន FIFA ថ្មីនៅដើមឆ្នាំ២០១៦ខាងមុខនេះ ។

បុរសជនជាតិស្វីសដែលបានលាឈប់ពីបាល់ទាត់ពីឆ្នាំ២០០៤រូបនេះបានថ្លែងបា្រប់សារព័ត៌មាន BBC ថា “ខ្ញុំមកពីនេះ មិនមែនដើម្បីប្រាក់ឡើយ គ្រាដែលខ្ញុំមានគ្រប់គ្រាន់ហើយទាំងបាល់ទាត់ និងប្រាក់កាសនោះ ។ ដូច្នេះទាំងនេះវាមិន សំខាន់សម្រាប់រូបខ្ញុំទៀតនោះទេ” ។

Vega បានបន្ថែមទៀតថា ៣ទៅ៥ថ្ងៃទៀតលោកនឹងសម្រេចចិត្តហើយថាតើត្រូវឈរឈ្មោះជាបេក្ខជនបោះឆ្នោត ឬក៏ យ៉ាងណានោះ គ្រាដែលប្រធាន UEFA លោក Michel Platini ព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានីលោក Ali bin al-Hussein លោក Sheikh Salman អតីតប្រធានសហព័ន្ធបាល់ទាត់ប្រទេសទ្រីនីដេត និងលោក David Nakhaid សុទ្ធតែបានប្រកាសឈរឈ្មោះបោះឆ្នោតរួចរាល់ ហើយ មុនឈប់ទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដ៏ខ្លីខាងមុខនេះ ។

សូមបញ្ជាក់ដែរថា FIFA នឹងបើកអង្គប្រជុំមួយនៅថ្ងៃអង្គារ ទី២០ ខែតុលាស្អែកនេះ ដើម្បីកំណត់យកការបោះ ឆ្នោតផ្លូវការនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលស្ថិតក្នុងទីក្រុង Zurich ប្រទេស ស្វីសផ្ទាល់តែម្តង ៕

អតីតខ្សែការពារក្លឹប Spurs លោក Vega គ្រោងឈរឈ្មោះបោះឆ្នោតប្រធាន FIFA

អតីតខ្សែការពារក្លឹប Spurs លោក Vega គ្រោងឈរឈ្មោះបោះឆ្នោតប្រធាន FIFA