កីឡាករ​ប្រដាល់​សកល ២២១នាក់ ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ

ភ្នំពេញ៖ ក្រុមកីឡាប្រដាល់សកលគ្រប់ប្រភេទទម្ងន់ចំនួន ២២១រូប ក្នុងនោះមានកីឡាការិនី ៨នាក់ ដែលមក២៤ខេត្ត-ក្រុង បានណាត់ជួបគ្នា នៅលើសង្វៀន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការស្វែងរកជើងឯករៀងៗខ្លួន ក្នុងព្រឹត្តិការណ៍នៃ ការប្រកួតកីឡាប្រដាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥ ដែលនឹងចាប់ផ្តើមនារសៀលថ្ងៃច័ន្ទ ទី១៩ ខែតុលា នេះហើយ ។

ព្រឹត្តិការណ៍ខាងលើនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយសហព័ន្ធ កីឡាប្រដាល់កម្ពុជា ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការប្រកួតកីឡាប្រដាល់ជ្រើស រើសជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងប្រព្រឹតទៅនៅថ្ងៃទី១៩-២៨ ខែតុលា ឆ្នាំ២០១៥ ដែលមានកីឡាករ-កីឡាការិនីចូល រួមចំនួន៥៤៥ នាក់ក្នុងនោះអត្តពលិកស្ត្រីចំនួន ៨នាក់ ដោយមានកីឡាករប្រដាល់សកលចំនួន ២២១នាក់ ។ ចំពោះ ឆ្នាំនេះ កីឡាករ-កីឡាការិនីមានការកើនឡើងជាងឆ្នាំមុន នេះបង្ហាញថា ពីភាពរីកចម្រើនមួយផ្នែកទៀតរបស់សហព័ន្ធ កីឡាប្រដាល់កម្ពុជា ។

លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបាន សហការគ្នាជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជារៀបចំព្រឹត្តិ ការណ៍នេះសំដៅស្វែងរក អ្នកឆ្នើមជាកីឡាករ-កីឡាការិនី តំណាងជាតិដើម្បី ត្រៀមប្រកួតនានាលើឆាកអន្តរជាតិ ទៀតផង ។

សមា្រប់ការប្រកួតនៅរសៀលនេះ ក្នុងវិញ្ញាសាប្រដាល់សកលទម្ងន់ ៤៥ គ.ក្រ ក្របខណ្ឌ ក-១ កីឡាករចំនួន ១២នាក់ វិញ្ញាសាប្រដាល់សកលទម្ងន់ ៤៩ គ.ក្រ កីឡាករចំនួន១៣នាក់ ចំពោះក្របខណ្ឌ ក-១ ចំនួន ៦នាក់ និងក្របខណ្ឌ ក-២ មានចំនួន៧នាក់ និងវិញ្ញាសាប្រដាល់សេរីទម្ងន់ ៤៨ គ.ក្រ មានកីឡាករចំនួន ២២នាក់ ៕

កីឡាករ​ប្រដាល់​សកល ២២១នាក់ ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ

កីឡាករ​ប្រដាល់​សកល ២២១នាក់ ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ