​កូនប្រុស​អ្នកមានអំណាច​២​នាក់​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេសជិតខាង​យ៉ាង​គគ្រឹកគគ្រេង

ខេត្តរតនគិរី​៖​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​បាន​រិះគន់​ធ្ងន់ៗ​ថា​កន្លងមក​សម​ត្ត កិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​តែប៉ុណ្ណោះ​ដែល​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​ចំណែក​ឈ្មួញ​ធំ​ដែលមាន​ខ្នងបង្អែក​ក្រាស់​២​នាក់​បងប្អូន បង្កើត​តែ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​វៀតណាម​បាន​យ៉ាង​រលូន​។​

​    ​ជាក់ស្តែង​ជា​រៀងរាល់​យប់​ឈ្មួញ ឈ្មោះ​វង់​នឹង​ឈ្មោះ ឆ័យ ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើតកូន​អ្នកមាន​អំណាច​២​នាក់​ក្នុង​ខេត្ត​មួយ​នេះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះឡើយ​។ ក៏ដូចជា សម​ត្ត​កិច្ច​ចម្រុះ​តាម​ដងផ្លូវ​បាន​រក្សា​ភាពស្ងប់ស្ងាត់​ពេលដែល​ឈ្មោះ វង់ និង​ឈ្មោះ ឆ័យ ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​អំពើ​ចិត្ត​។ 

​     ប្រភពពី​សម​ត្ត​កិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​វ៉ើ​ន​សៃ​បាន​បង្ហើប​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ឈ្មោះ វង់ និង​ឈ្មោះ ឆ័យ អាង​អំណាច​ឪពុក​របស់ខ្លួន​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​នៅ ភូមិ​ភ្នំ​កុក ឃុំ​វ៉ើ​ន​សៃ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សម​ត្ត​កិច្ច​ណា​ហ៊ាន​ក្អក​នោះឡើយ​។ 

​    ​ប្រភព បន្ត​ឲ្យ​ដឹង​ទៀតថា ឈ្មោះ​វង់ នឹង​ឈ្មោះ​ឆ័យ​នេះ​បាន​ប្រើប្រាស់​រថយន្ត​៣​គ្រឿង​ក្នុងការ​រាល់​ដឹកជញ្ជូន ឈើ​ប្រណីត​ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ​ឆ្ពោះ​ចូល​ក្រុង​បាន​លុង​នឹង​បន្ត​យកទៅលក់​នៅ ប្រទេស​វៀតណាម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ក្នុង​មួយ​យប់​២​ទៅ​៣​ជើង​ឯ ណ្ណោះ​។​ក្នុងនោះ​រថយន្ត​១​គ្រឿង​ម៉ាក​ហ​រ័​រ៉េ​ន​រ័​ពាក់​ស្លាក​លេខ ភ្នំពេញ​២L៥១៩៨ នឹង​១​គ្រឿង​ម៉ា​កតា​កូ​ម៉ា​១​បាំង​កន្លះ​ចំណែក​ឈ្មោះ​ឆ័យ ប្រើ​រថយន្ត​១​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស វៀតណាម​តាម​ច្រករបៀង​លេខ​១៩ ក្រោយ​កាស៊ីណូ​ឧកញ៉ា​ទ្រី​ភាព ចំងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​មាត់​ច្រកទ្វា​អន្តជាតិ​អូ​រយ៉ា​ដាវ ។ 

​    ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​គ្រាន់តែ​ឬ​ឈ្មោះ​វង់ និង​ឆ័យ​ពួកគេ​មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នឹង​បង្ក្រាប​នោះទេ​គឺ បណ្តោយ​តាមចិត្ត​ព្រោះ​ខ្លាច​បាត់បង់​តួនាទី​នឹង​បុណ្យស័ក្តិ​ពីលើ​ស្មា​។ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តរតនគិរី បាន​ខ្សឹបប្រាប់​ឲ្យ​ដឹង​ដែលថា​សូម​ម្បី​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល ឈរជើង​នៅក្នុង​ខេត្ត​មួយ​នេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​ផងដែរ​ឈ្មួញ​ដុះ​ស្លែ​ទាំងពី​នាក់​បងប្អូន​ឈ្មោះ​វង់ នឹង​ឈ្មោះ​ឆ័យ​នោះដែរ​។ ដូច្នេះ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​នោះទេ ហេតុនេះហើយ​ទើប បច្ចុប្បន្ន​ឈ្មោះ​វង់​នឹង​ឆ័យ​នៅតែ​គឃ្លើន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ឈើប្រណិត​ប្រភេទ​ធ្នុង​ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ​នឹង​ក្រុង​បាន​លុង​បន្តទៅ​ឯ​ប្រទេស​វៀតណាម​ចូល​តាម ច្រករបៀង​លេខ​១៩​យ៉ាង​អ​នា​ប​តេ​យ្យ​។​

​     ជុំវិញ​ជំនួញ​ឈើ​ប្រណីត​នេះ​លោក វង្ស​សុក្រ​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ដឹកឈើ​យប់មិញ​មិន​ប្រាប់​ខ្ញុំ​ទើប​ស្មើ​នេះ​បាន​ប្រាប់​ក៏​បិទ​ទូរស័ព្ទ​ទៅ ។ 

​    ​មជ្ឈដ្ឋាន ទូទៅ​បាន​រិះគន់​ឲ្យ​ញាតិសន្តាន​គូកន​របស់ខ្លួន​រកស៊ី​ជំនួញ​ឈើ​ប្រណីត យកទៅលក់​ឲ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម មិន​កោតញញើត​ចំពោះ​ច្បាប់​ឬ​លេខ​០១​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

​កូនប្រុស​អ្នកមានអំណាច​២​នាក់​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេសជិតខាង​យ៉ាង​គគ្រឹកគគ្រេង
​កូនប្រុស​អ្នកមានអំណាច​២​នាក់​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេសជិតខាង​យ៉ាង​គគ្រឹកគគ្រេង