Origi សម្លឹង​តំណែង​​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ Liverpool ពេល​ក្លិប​ជួប​វិបត្តិ​កីឡាករ​របួស

Origi សម្លឹង​តំណែង​​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ Liverpool ពេល​ក្លិប​ជួប​វិបត្តិ​កីឡាករ​របួស

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Divock Origi កំពុង​ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​ឲ្យ Liverpool ស្រប​ពេល​ដែល ក្រុម​របស់​លោក Jurgen Klopp ​កំពុង​ជួប​វិបត្តិ​ខ្សែ​ប្រយុទ្ធ​រង​របួស​ជា​ច្រើន​នាក់។

 

Origi សម្លឹង​តំណែង​​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ Liverpool ពេល​ក្លិប​ជួប​វិបត្តិ​កីឡាករ​របួស

Origi (ស្ដាំ) ពេល​ប៉ះ Spurs

 

Origi ទទួល​បាន​ឱកាស​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូងជា​លើក​ទី១ ក្រោម​ការ​ដឹកនាំ​របស់គ្រូ​បង្វឹក​ថ្មី លោកJurgen Klopp ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃសៅរ៍​ទល់​នឹង Spurs។

 

កីឡាករ វ័យ២០ឆ្នាំរូបនោះ បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “ខ្ញុំ​បាន​ព្យាយាម​លេង​យ៉ាង​ខ្លាំង សម្រាប់​ការ​ប្រកួត​ទល់​នឹង Spurs។ វា​គឺ​ជា​ការ​លេង ក្នុង​ទម្រង់​លេង​របៀប​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​មាន​សំណាង​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី តែ​ខ្ញុំ​ប្រាកដ​ថាយើង​នឹង​ធ្វើ​បាន​នា​ប្រកួត​បន្ទាប់”។

 

ខ្សែ​ប្រយុទ្ធ​មួយ​ចំនួន​របស់ Liverpool ដូចជា កីឡាករ Danny Ings ត្រូវ​សម្រាក​រហូត​បញ្ចប់​រដូវកាល ដោយ​សារ​របួស​សរសៃពួរ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​ទៀត​គឺ Christian Benteke និង Daniel Sturridge ក៏​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​របួស​ដូចគ្នា ធ្វើ​ឲ្យ​លោក Jurgen Klopp ដែល​ធ្លាប់​តាម​ទិញ Origi កាល​នៅ Dortmund បាន​សម្រេច​ដាក់​រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​ទោល ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន White Hart Lane៕

 

Origi សម្លឹង​តំណែង​​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ Liverpool ពេល​ក្លិប​ជួប​វិបត្តិ​កីឡាករ​របួស

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail