អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បើកសិក្ខា សាលាពិគ្រោះ យោបល់ ស្តីពីការព្យាបាល អ្នកញៀន គ្រឿងញៀន ដោយផ្អែកលើ សហគមន៍

សៀមរាប : សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ត្រូវបានបើកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ នាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុកទ្ធប្រឆាំងគ្រឿងញៀន តំណាងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម និងអង្គការដៃគូដែលពាក់ពន្ធ័។

លោកឧត្តមសេនីយ៍ឯក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា សូមឲ្យ អ្នកពាក់ពន្ធ័រកពិភាក្សា រកឲ្យឃើញពីចំណុចខ្សោយអ្វីខ្លះ ដែលបណ្តាលអោយអ្នកញៀន មិនព្រមទៅទទួលយក សេវាព្យាបាលនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែក ដែលបានបំពាក់សេវាព្យាបាលរួច និងសុំឲ្យក្រសួងសុខាភិបាលជួយពិនិត្យទៅលើមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែកនានា ដែលបានបំពាក់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនរួច តើមានឱសថ និងសេវាផ្សេងសម្រាប់ព្យាបាល អ្នកញៀនគ្រប់គ្រាន់ហើយរឺនៅ? និងពិភាក្សាផងដែរ ដើម្បីធ្វើយ៉ាងណាអោយអ្នកញៀនគ្រឿងញៀន ព្រមទៅទទួលយកសេវាព្យាបាល ។

ជាមួយគ្នានេះ លោក ឆាយ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ដើម្បីឲ្យការព្យាបាលនេះដើរទៅរួចបានដោយផ្អែកទៅលើកត្តាបីគឺ ក.ផែនការ និងការគ្រប់គ្រង បង្កើតឱកាសការងារមុខរបរ ខ-ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញបច្ចេកទេសសុខាភិបាល គ-ផ្តល់កាអប់រំ ផ្សព្វផ្សាយដល់មន្រ្តីអនុវត្តន៍ច្បាប់ សហគមន៌និងក្រុមគ្រួសារ ឃ-ពិនិត្យនូវរាល់គោលនយោបាយ លិខិតបទ ដ្ឋានគតិយុទ្ធផ្សេងៗ និងសំណូមពរអោយមានការចូលរួមពីអង្គការដៃគូជាតិ-អន្តរជាតិ។

លោក ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការតំណាងរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងសាទរគាំទ្រ នូវរាល់ចំណាប់ អារម្មណ៍របស់គណះអធិបតី ដោយលោកបានបញ្ជាក់ថា សិក្ខាសាលាយើងថ្ងៃនេះគឺ ធ្វើឡើងដើម្បីចែករំលែក រាល់បទពិសោធន៍រវាងតំណាងអង្គការUNODC មកពីទីក្រុងវីយេន និងតំណាងអង្គការ WHO មកពីទីក្រុងហ្សឺ ណែវ ជាមួយអ្នកអនុវត្តន៍កម្មវិធីព្យាបាលអ្នកញៀនគ្រឿងញៀដោយផ្អែកសហគមន៍នៅក្នុងប្រទេសកម្ពុជាមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និងអង្គការដៃគូពាក់ពន្ធ័អនុវត្តន៍ ការងារ សិក្សាពីគ្នាទៅវិញទៅមកដើម្បីរកអោយឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ និងយុទ្ធសាស្រ្តថ្មីពីការងារ ព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលយើងនឹងដាក់អោយអនុវត្តន៍ និងពង្រីកអោយបានទូទាំង ប្រទេស២៥រាជធានី ខេត្ត នៅឆ្នាំ២០១៦ ៕