ផលវិបាក ចំពោះការ ធ្វេសប្រហែស ក្នុងការរៀបចំ បញ្ជីពន្ធដារ

ផលវិបាក ចំពោះការ ធ្វេសប្រហែស ក្នុងការរៀបចំ បញ្ជីពន្ធដារ

បើសិនលោកអ្នកបានរៀបចំបញ្ជីបង់ពន្ធខុស អង្គភាពរបស់ លោកអ្នកត្រូវទទួលរងនូវ ការផាក ពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករនៃអគ្គនាយកដ្ឋានពន្ធដារ ចុះធ្វើសវនកម្ម ដោយគិតរាប់ ចាប់តាំងពីពេល ចាប់ផ្តើមដំណើរការដំបូងមករួមមាន៖
១- ពិន័យ២លានរៀលសម្រាប់អំពើរាំងស្ទះ
២-ពិន័យដោយយកការប្រាក់២% ក្នុង១ខែ នៃពន្ធដែលមិនទាន់បានបង់
ឧទាហរណ៍ៈ លោកអ្នកបង់ Withholding Tax លើការជួលអគារខ្វះ ១០០០ដុល្លា ក្នុង១ខែជាប់ៗគ្នា ចំនួន៣ខែ ករណីនេះការគណនាលើការផាកពិន័យលើការប្រាក់គឺ
= ($1000 x 3ខែ x 2%)+($1000 x 2ខែ x 2%)+($1000 x 1ខែ x 2%)
ចុះបើលោកអ្នកបង់ខុសដល់ទៅច្រើនឆ្នាំ នាំអោយការផាកពិន័យក៏មានចំនួនច្រើនដែរ
៣-ពិន័យលើការធ្វេសប្រហែស ១០% ឬ ២៥% ឬ ៤០% នៃពន្ធដែលមិនទាន់បានបង់
៤-រួមជាមួយទឹកប្រាក់ដែលនៅជំពាក់ពន្ធ

សរុបទឹកប្រាក់ដែលត្រូវបង់ពន្ធក្រោយពិន័យរួចរួមមាន៖ ទឹកប្រាក់ដែលជំពាក់ពន្ធ បូកជាមួយ ទឹកប្រាក់ពិន័យគ្រប់ចំនុចខាងលើ ដែលមានចំនួនច្រើនជាអតិបរមា ។
តើអាចទុកចិត្តបានទេថាការបង់ពន្ធកន្លងមករបស់លោកអ្នកពិតជាត្រឹមត្រូវគ្រប់ចំនុច ? ប្រសិនបើ មិនច្បាស់លាស់ ឬមានចំនុចណាមួយខុសឆ្គង លោកអ្នកត្រូវប្រញាប់កែតម្រូវទាន់ពេលវេលា ដើម្បីកុំអោយ ចំនួននៃការផាកពិន័យត្រូវបានគុណទ្វេរដងៗ និងសរុបតៗគ្នាជាបន្តបន្ទាប់រហូត គ្មានលទ្ធភាពដោះស្រាយ។
ដូច្នេះលោកអ្នកត្រូវដោះស្រាយ អោយបានរួចរាល់ត្រឹមត្រូវតាមផ្លូវច្បាប់មុនពេលចុះធ្វើសវនកម្ម។

លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមាន ស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ ទូលំទូលាយលើកិច្ចការ ទាំងឡាយនេះតាមរយះ ទូរស័ព្ទលេខៈ 017 888 987  ។

ផលវិបាក ចំពោះការ ធ្វេសប្រហែស ក្នុងការរៀបចំ បញ្ជីពន្ធដារ

I. ប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធតាមរបបស្វ័យប្រកាស៖
១- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖
-    ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម(Fringe Benefit Tax)
-    ពន្ធកាត់ទុក(Withholding Tax)
-    ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) និងពន្ធអាករដទៃទៀត
-    អាករលើតម្លៃបន្ថែម(Value Added Tax)
២- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖
-    ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)
-    ពន្ធប៉ាតង់ (Patent Tax)
-    ពន្ធលើអចលនទ្រព្យ (Property Tax)
II. សេវាកម្មសំខាន់ៗដែលលោកអ្នកទទួលបាន៖
១-សេវាកម្មពន្ធដារៈ
-    ជួយប្រឹក្សាយោបល់លើការរៀបចំបែបបទពន្ធដារគ្រប់ប្រភេទនិងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែបនេះគឺចំណេញថវិកាជាងការជួលបុគ្គលិកធ្វើការជាប្រចាំច្រើនណាស់។
-    ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាដោះស្រាយបំណុលពន្ធ ការជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
-    ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
២-សេវាកម្មគណនេយ្យៈ
-    ត្រួតពិនិត្យបញ្ជីគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
-    កត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវនៃច្បាប់ ។
-    រៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-    កែរលំអរ ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយគណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
៣-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម……។ល។
-    ប្រឹក្សាយោបល់លើការជ្រើរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
-    រៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្ម សារពើពន្ធ វិញ្ញាបនបត្រ អាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
-    បំពេញបែបបទបិទក្រុមហ៊ុន អង្គការ សមាគម រោងចក្រ សហគ្រាស... ។
៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
-     ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រគ្រប់ប្រភេទឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
-    វិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៥-សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
    សូមទាក់ទងទូរស័ព្ទលេខៈ 017 888 987  ៕