អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​

អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​

ហាង​​ Fashion ​បែប​យុវវ័យ​សម័យ​ថ្មី​ Jelly Bunny ​ដែល​មាន​វត្តមាន​នៅ​សិង្ហបុរី ​ថៃ​​ ​និង​ម៉ាឡេស៊ី​បាន​បើក​សម្ពោធ​​​ជា​ផ្លូវ​ការ​​​​​​នៅ​ជាន់​ផ្ទាល់ដី​ផ្សារ​ទំនើប​អ៊ីអន​​ដោយ​មាន​តារា​ល្បី​ថៃ​គឺ​ កញ្ញា Pancake ​​ផ្ដល់​ជា​​កិត្តិយស​ ​ព្រម​ទាំង​​អតិថិជន​ចូល​រួម​ជាវ​យ៉ាង​កុះករ​កាល​ពី​ល្ងាច​​ថ្ងៃ​សុក្រ ទី ១៦ ​កន្លង​ទៅ​នេះ។

 

អតិថិជន​ទាំង​ក្មេង​-ចាស់​បាន​សម្រុក​ចូល​ទៅ​ល​​​​មើល​ផលិតផល​ចម្រុះ​របស់​ហាង​រួម​មាន​វែនតា ​ស្បែក​ជើង ​​កាបូប ​​នាឡិកា ​និង​សម្ភារៈ​ Fashion ​សម័យ​ថ្មី​​របស់​នារី​ជា​ច្រើន​ទៀត។ ​​អ្វី​ដែល​ពិសេស​នោះ​គឺ​អតិថិជន​ដែល​ជាវ​អស់​ចាប់​ពី​ ៧០ ​ដុល្លារ​ឡើង​ទៅ​​​​​បាន​​​ទទួល​​​​​ឱកាស​ថតរូប​ជាមួយ​តារា​​សម្ដែង​ថៃ​ល្បី​ឈ្មោះ​កញ្ញា​ Pancake ​ដោយ​ផ្ទាល់។ ​​កាន់​តែ​អស្ចារ្យ ​អតិថិជន​ដែល​ទិញ​ផលិតផល​ចំនួន​ពីរ​នឹង​ទទួល​ការ​បន្ថែម​ជូន​ផលិតផល​មួយ​ដោយ​ឥត​គិត​ថ្លៃ។ ​ប្រូម៉ូហ្សិន​មួយ​ទៀត​នោះ​គឺ​អតិថិជន​ ៣០០ ​នាក់​ដំបូង​នឹង​ទទួល​បាន​តុក្កតា​ Jelly Bunny ​​ដោយ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​ទិញ​ផលិតផល​នៅ​ថ្ងៃ​នោះ ​​ឬ​ចូល​ Like ​ទំព័រ ​Facebook ​របស់​ហាង ​​ឬ​ថត​រូប​ជាមួយ​តុក្កតា​ Jelly Bunny ​​រូប​ផុស​លើ​ Wall ​របស់​ខ្លួន​ដោយ​ Tag ​ឈ្មោះ​ហាង​ Jelly Bunny ​ប៉ុណ្ណោះ។

 

អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​

 

​កម្មវិធី​នោះ​ កាន់​តែ​អធិកអធម​ថែម​ទៀត​ដោយ​មាន​កិត្តិយស​ចូលរួម​ពី​តារា​សម្ដែង​ល្បី​ថៃ​កញ្ញា ​Pancake។ ​នៅ​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប​អ៊ីអន​ត្រូវ​បាន​ចោមរោម​ដោយ​ហ្វូង​មនុស្ស​ដែល​ជា​ប្រិយមិត្ត​របស់​កញ្ញា​ផ្ទាល់ ​និង​សំឡេង​ស្រែក​ហ៊ោ​យ៉ាង​កង​រំពង។ ​កញ្ញា​ Pancake ​បាន​សម្ដែង​ភាព​រីករាយ​​ដោយ​និយាយ​ថា ​នាង​​មាន​កិត្តិយស​ជា​ខ្លាំង​ដោយ​បាន​ចូលរួម​​ក្នុង​កម្មវិធី​សម្ពោធ​​ជា​ផ្លូវការ​​ហាង​ Fashion ​ដ៏​ល្បី​មួយ​នេះ។

 

​​Jelly Bunny ​​​ជា​ហាង​​លក់​សម្ភារៈ​​ Fashion ​នារី​​ទាន់​សម័យ​​សម្រាប់​យុវវ័យ ​និង​កុមារ​ដែល​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ​២០១១។ ​​ភាព​ខុស​ប្លែក​ពី​គេ​នៃ​ Fashion ​របស់​ហាង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ គុណភាព ​ភាព​ច្នៃ​ប្រឌិត​ ​និង​ភាព​ស្រស់​ឆើតឆាយ​​​​សក្តិសម​នឹង​សង្គម​បច្ចុប្បន្ន​​​​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​​​​ភាព​ទាក់ទាញឡើង៕

 

អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​ អតិថិជន​​​​សម្រុក​​​​ទិញ​​កកកុញ​​​​​នា​ពិធី​សម្ពោធ​ជា​ផ្លូវការ​​​​ហាង​​​​ Jelly Bunny ​​​នៅ​​ផ្សារ​ទំនើប​អ៊ីអន​

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​​