ប៉េអឹម​​ក្រុង​ប៉ោយប៉ែតឃាត់​ខ្លួន​​ជន​សង្ស័យ៥​នាក់​ពាក់​ព័ន្ធ​​​​​ថ្នាំញៀន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជន​សង្ស័យ​​​៥​នាក់​​​ត្រូវ​​បាន​​កងរាជអាវុធហត្ថ​​​​ក្រុង​ប៉ោយ​ប៉ែត ចាប់​ឃាត់​ខ្លួន​​​ពី​បទ​​​​ជួញដូរ​ និង​ប្រើប្រាស់​​​​គ្រឿងញៀន​​​កាល​ពីវេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ​តុលា​ ២០១៥ ​​ស្ថិតក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

លោក​វ​រ​សេនីយ៍​ឯក ម៉ែ​ន ភិ​រម្យ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៥​នាក់​​ខាង​លើ​នេះ មាន​ ១-​ឈ្មោះ​ កុយ វាសនា ភេទប្រុស អាយុ​២៩​ឆ្នាំ ​២-​ឈ្មោះ សួង សុ​ផាត ភេទប្រុស ​អាយុព​១៨​ឆ្នាំ ៣-​ឈ្មោះ ហាង​ កំសត់ ភេទ ប្រុស អាយុ​២២​ឆ្នាំ ៤-ឈ្មោះ លី សុខា ភេទប្រុស អាយុ២២​ឆ្នាំ ​និង​៥-​ឈ្មោះ ​យុង សា​វ៉ៃ ភេទប្រុស អាយុ​១៩​ឆ្នាំ​ ​។​ ចំណែក​​វត្ថុ​តាង​ មាន ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ខេ​ទឹកកក​)​ ចំនួន​៣​កញ្ចប់​តូច​ ​​​ទូរស័ព្ទ​៣​គ្រឿង និង​សម្ភារ​មួយ​ចំនួន ​។

ជនសង្ស័យ​ទាំង​៥​នាក់​​​ និង​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​​ ​ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់ ។​

​ពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​​រិះគន់​​សមត្ថកិច្ច​​​ថា ​ឃើញ​តែបង្ក្រាប​និង​​ចាប់​បាន​​អ្នក​​​ប្រើប្រាស់​​តូចតាច​ ​ចំពោះ​អ្នក​ជួញដូរ​​គ្រឿង​ញៀន​ធំៗ​​​មិន​ដែល​ឃើញ​បង្ក្រាប​បាន​ឡើយ ​​​ហេតុ​អ្វី? ​