ព្រះមហាក្សត្រ​ជូន​ព្រះ​រាជ​ដំណាក់​សម្តេច​ឳ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ជួយ​សម្រាល​ដល់​បញ្ហា​ថវិកា​

ព្រះ​មហាក្សត្រ​ប្រទេស​កម្ពុជា​ព្រះ​បាទ​នរោត្តម​ សីហមុនី ​បាន​សម្រេច​កាល​ពី​ចុង​សប្តាហ៍​មុន​ ជូន​​ព្រះ​​រាជ​​ដំណាក់​​សម្តេច​​ឳ​​នៅ​​ខេត្ត​​កោះកុង ​​ដល់​​មន្ទីរ​​ពេទ្យ​​គន្ធបុប្ផា។​​ ការ​សម្រេច​ព្រះទ័យ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ព្រះអង្គ​សម្តែង​ព្រះទ័យ​ព្រួយ​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​មន្ទីរ​ពេទ្យ​ដ៏​សប្បុរស​មួយ​នេះ​ ដែល​ប្រឈម​នឹង​ការ​ខ្វះខាត។​