​ដឹងថា “​ហើម​ជើង​” បណ្តាលមកពី​អ្វី​ខ្លះ​ទេ​?

​ដឹងថា “​ហើម​ជើង​” បណ្តាលមកពី​អ្វី​ខ្លះ​ទេ​?

​ការ​ហើមជើង អាច​កើតឡើង​លើ តួ​ជើង ឆ្អឹង​ស្មង ភ្នែក​គោ ...​។ ការ​ហើមជើង អាច​បណ្តាលមកពី ការ​ចាល់​ជាតិ​ទឹក ឬ​ការ​រលាក ដោយសារ​របួស ឬ​ជំងឺ​សន្លាក់​ណាមួយ​។​

​ពិតណាស់ មូលហេតុ​នៃ​ការ​ហើមជើង ដូចជា ការរង​របួស ឬ​ការ​ឈរ ឬ​អង្គុយ​យូរ គឺ​ងាយ​នឹង​មើល​ដឹង​ខ្លាំងណាស់​។ ពេលខ្លះ ការ​ហើមជើង គឺជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ដែល​អ្នក​គួរ​យកចិត្ត​ទុក ដូចជា ជំងឺ​បេះដូង ឬ​ជំងឺ​ឈាមកក​ជាដើម​។​

​ការស្វែងរក​ការព្យាបាល​ភ្លាមៗ ក្រោយពេល​ដឹងថា ជើង​អ្នក​ហើម ដោយ​មិន​ដឹង​ហេតុផល ឬ​អ្នក​ពិបាក​ដកដង្ហើម ឈឺ​ទ្រូង ឬ​សញ្ញា​ព្រមាន​នានា នៃ​ជំងឺ​កកឈាម​នៅក្នុង​សួត ឬ​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​។​

​ការ​ហើមជើង ដោយសារ​ចាល់​ជាតិ​ទឹក​ច្រើនពេក​
​វា​អាច​បណ្តាលមកពី បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​ឈាម​រត់ ប្រព័ន្ធ​ទឹករងៃ ឬ​តម្រងនោម​។ អ្នក​ក៏​អាច​ហើមជើង ដោយសារតែ​ការ​ឈរ ឬ​អង្គុយ​យូរពេក ដោយ​មិន​បាន​ធ្វើ​ចលនា​ចុះឡើង​ផងដែរ​។​

​កត្តា​ទាក់ទង​ផ្សេងទៀត ដែល​បង្កើន​ជាតិ​ទឹក​នោះ មានដូចជា ៖
•​    ​ជំងឺ​ខ្សោយតម្រងនោម​
•​    ​ជំងឺ​បេះដូង​
•​    ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​
•​    ​ជំងឺ​រលាក​ថ្លើម​
•​    ​ជំងឺ​ឈាមកក​តាម​សរសៃ​ជើង​
•​    ​ជំងឺខ្សោយបេះដូង​
•​    ​ការព្យាបាល​ដោយ​អ័រម៉ូន​
•​    ​ជំងឺ​ស្ទះ​ប្រព័ន្ធ​ទឹករងៃ​
•​    ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដូចជា ibuprofen ឬ naproxen
•​    ​ជំងឺ​រលាក​ស្រោម​បេះដូង​
•​    ​ការ​មាន​ផ្ទៃពោះ​
•​    ​ការប្រើ​ថ្នាំ​មួយចំនួន ដូចជា ថ្នាំ​លើសឈាម និង​ថ្នាំ​ទឹកនោម​ផ្អែម​
•​    ​ការ​អង្គុយ ឬ​ឈរ​យូរពេក​
•​    ​ជំងឺ​កកឈាម​នៅ​ជើង​។​

ការ​ហើមជើង ដោយសារ​ការ​រលាក​
​ការ​ហើមជើង អាច​បណ្តាលមកពី ការ​រលាក​ជាតិលិកា​ជើង​។ ការ​រលាក អាច​ជា​ការឆ្លើយតប​ធម្មតា ទៅ​នឹង​ការរង​របួស ឬ​ជំងឺ​ណាមួយ ឬ​ដោយសារតែ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​បញ្ហា​រលាក​ផ្សេងៗ​ទៀត​។ ជាទូទៅ អ្នក​នឹង​មាន​អារម្មណ៍​ថា ឈឺចាប់​ដោយសារ​ការ​រលាក​នេះ​។​

​កត្តា​ផ្សេងៗ​ទៀត ដែល​ចូលរួម​ចំណែក ដល់​ការ​រលាក​នៅ​ជើង​គឺ ៖
•​    ​ដាច់រ​ហែក​សរសៃពួរ​
•​    ​របួស​សរសៃ​ចង​នៅ​ជង្គង់​
•​    ​ដុំ​សាច់ Baker
•​    ​បាក់ឆ្អឹង​កជើង បាក់ឆ្អឹង​ជើង
•​    ​បាក់ឆ្អឹង​ស្មងជើង
•​    ​ការ​រលាក​ជាលិកា (​ឆ្លង​មេរោគ​ស្បែក​)
•​    ​ជំងឺ​រលាក​សន្លាក់​ហ្កោ​ដ (​ដោយសារ​ជាតិ​អាស៊ីត​ច្រើនពេក​)
•​    ​ការឆ្លង​មេរោគ ឬ​របួស​នៅ​ជើង​
•​    ​រលាក​ថង់​ទឹក​នៅ​ជង្គង់​
•​    ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​
•​    ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​
•​    ​ស្រាំ​កជើង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។