ការថត CT ស្គែ​ន មាន​សុវត្ថិភាព​ឬទេ​? ពិត​អត់ថា វា​ប្រឈម​នឹង​ជំងឺ​មហារីក​?

ការថត CT ស្គែ​ន មាន​សុវត្ថិភាព​ឬទេ​? ពិត​អត់ថា វា​ប្រឈម​នឹង​ជំងឺ​មហារីក​?

​ការថតរូប​វេជ្ជសាស្ត្រ រួមទាំង ការថត CT ស្គែ​ន អាច​មាន​ការ​ជាប់ទាក់ទង​គ្នា​ទៅ​នឹង បញ្ហា​សុខភាព​របស់​អ្នក​មួយចំនួន​។ ការថតរូប​វេជ្ជសាស្ត្រ ក៏​មាន​តម្លៃ​ទាប​ជាង និង​មាន​សុវត្ថិភាព​ជាង ការវះកាត់​ភ្លាមៗ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​ផង​ដែរ ដូច្នេះ ការថតរូប​វេជ្ជសាស្ត្រ ពេលខ្លះ គឺជា​រឿង​ចាំបាច់​បំផុត ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ ទោះបីជា​វា​មាន​កត្តា​ប្រឈមមុខក្តី​។​

​ប្រហែល​គ្នា​នឹង​ការថត X-ray ដែរ ពេល​ថត CT ស្គែ​ន ខ្លួនប្រាណ​របស់​អ្នក ពិតជា​ត្រូវ​ប៉ះពាល់​ទៅ​នឹង ជាតិ​វិទ្យុសកម្ម​ខ្លះ​ហើយ ដើម្បី​បង្កើតបាន​ជា​រចនាសម្ព័ន្ធ​រូបភាព នៃ​រាងកាយ​របស់​អ្នក​។ CT ស្គែ​ន អាច​ផ្តល់​រូបភាព​លម្អិត និង​ច្បាស់​ជាង​ការថត X-rays ដែល​អាច​អនុញ្ញត​ឲ្យ​គ្រូពេទ្យ កំណត់​ដឹង​ពី​បញ្ហា​សុខភាព​នានា ដែល​អ្នក​កំពុង​ជួបប្រទះ​។​

CT ស្គែ​ន ត្រូវបាន​គេ​ប្រើ​ក្នុង​គោលបំណង​ផ្សេងៗ​ជាច្រើន ដូចជា ៖
-​    ​វាយតម្លៃ​ឲ្យដឹងពី រោគសញ្ញា​នៃ​ជំងឺ​ណាមួយ​
-​    ​ដំណើរការ​វេជ្ជសាស្ត្រ​
-​    ​ចាក់​ម្ជុល​ច្រឹប​សាច់​
-​    ​ត្រួតពិនិត្យ​លើ​ប្រសិទ្ធភាព​នៃ​ការព្យាបាល​ណាមួយ ដូចជា ការព្យាបាល​ជំងឺ​មហារីក​ជាដើម​។​

​ដោយសារ​តែ​ការប្រើ​ជាតិ​វិទ្យុសកម្ម​តិចតួច ពេល​ថត CT ស្គែ​ន នោះ​ការប្រឈមមុខ​នឹង​ជំងឺ​មហារីក ចំពោះ​អ្នកជំងឺ គឺ​វា​តិចតួច​ណាស់ ដែល​គេ​មិនសូវ​យកមក​គិត​នោះទេ ពីព្រោះ​ផលប្រយោជន៍​នៃ​ការថត គឺ​វា​ខ្ពស់​។ ប៉ុន្តែ ទោះបីជា​យ៉ាងនេះក្តី ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ​អា​មេ​រិច បាន​ណែនាំ​ថា ល្គឹក​ណា មិន​មាន​ការចាំបាច់​ខានមិនបាន អ្នក​មិនគួរ​ថត​រូបភាព​វេជ្ជសាស្ត្រ​ឡើយ​។​

​វេជ្ជបណ្ឌិត​បាន​លើកទឹកចិត្ត ឲ្យប្រើ​ប្រា​ស់ជាតិ​វិទ្យុសកម្ម​តិច​បំផុត នៅពេល​ថត​រូបភាព​។ ប្រសិនបើ​គ្រូពេទ្យ​របស់​អ្នក​ចង់​ឲ្យ​អ្នកថត CT ស្គែ​ន ចូរ​អ្នក​សាកល្បង​សួរ​គាត់​មើល​ថា​តើ វា​មាន​ប្រយោជន៍ ចំពោះ​អ្នក​ប៉ុណ្ណា​? មាន​ផលវិបាក​យ៉ាងណា​? ហើយ​ថា​តើ មាន​វិធី​ណា​ផ្សេង​ពីនេះ ដោយ​មាន​ផលប៉ះពាល់​តិច​ជាង​នេះ​ដែរ​ឬទេ​?

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។