​អ្នក​ចូលចិត្ត​ស្រា គួរស្វែងយល់ ៖ ជំងឺ​រលាក​ថ្លើម ដោយសារ​ជាតិ​ស្រា ពិត​ជា​គួរ​ឲ្យ​ខ្លាចណាស់​!

​អ្នក​ចូលចិត្ត​ស្រា គួរស្វែងយល់ ៖ ជំងឺ​រលាក​ថ្លើម ដោយសារ​ជាតិ​ស្រា ពិត​ជា​គួរ​ឲ្យ​ខ្លាចណាស់​!

​ជំងឺ​រលាក​ថ្លើម​ដោយសារ​ស្រា ឬ​ជាតិ​អាល់​កុល អាចនិយាយបាន​ថា ថ្លើម​របស់​អ្នកជំងឺ ត្រូវបាន​រលាក ដោយសារ​ការ​ផឹកស្រា ហេតុនេះហើយ ទើប​ជំងឺ​នេះ ជាទូទៅ កើត​លើ​មនុស្ស​ដែល​ចូលចិត្ត​ផឹកស្រា យូរ​ខែ​យូរ​ឆ្នាំ​។ មិន​ត្រឹមតែ​អ្នកប្រមឹក​ស្រា ដែល​ច្រើន​កើត​ជំងឺ​នេះ​នោះ​ទេ  សូម្បី​តែ​អ្នក​ផឹកស្រា ក្នុង​កម្រិត​មធ្យម ក៏​ប្រឈម​មុខ​ខ្ពស់ នឹង​ជំងឺ​នេះ​ផង​ដែរ​។​

​ប្រសិនបើ​អ្នក​ពិតជា​មាន​ជំងឺ​នេះ​មែន អ្នក​ត្រូវ​ឈប់​ផឹកស្រា​ដាច់ខាត បើ​មិន​ចង់​ខូច​ថ្លើម ឬ​ឆាប់​ស្លាប់​នោះ​។​

​រោគសញ្ញា​

​ស្បែក​ឡើង​លឿង ភ្នែក​ឡើង​លឿង និង​ហើម​ខ្លួន គឺជា​រោគសញ្ញា​ចម្បង របស់​ជំងឺ​មួយ​នេះ ដែល​ទាមទារ​ឲ្យ​អ្នកជំងឺ ស្វែងរក​ការព្យាបាល​ភ្លាមៗ​។​

​ក្រៅពីនេះ អ្នកជំងឺ​ក៏​ជួប​បញ្ហា​ដូចជា ៖
•​    ​លែង​ឃ្លាន​អាហារ​
•​    ​ចង្អោ​រ និង​ក្អួត​
•​    ​ឈឺ​ចុកចាប់​ក្នុង​ពោះ​
•​    ​តឹង​ណែន​ពោះ​
•​    ​ស្រក​គីឡូ​។​

​ពិតណាស់ អ្នកជំងឺ​ដែល​កើត​ជំងឺ​នេះ ច្រើន​តែ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ អ្នកប្រមឹក​ស្រា តែង​ធ្វើឲ្យ​ខ្លួន​ឯង បាត់បង់​ចំណង់​អាហារ និង​កាឡូរី​ក្នុង​រាងកាយ​។​

​សញ្ញា និង​រោគសញ្ញា​ធ្ងន់ធ្ងរ នៃ​ជំងឺ​រលាក​ថ្លើម ដោយសារ​ជាតិ​ស្រា រួមមាន ៖
•​    ​ទាច​ទឹក (​ចាល់​ជាតិ​ទឹក​ច្រើន​ពេក នៅក្នុង​ប្រហោង​ពោះ​)
•​    ​វិលវល់ ភ័ណ​ច្រឡំ និង​ផ្លាស់ប្តូរ​អាកប្បកិរិយា ដោយសារ​តែ​ការខូចខាត​ខួរក្បាល ដែល​បណ្តាល​មកពី​ជាតិពុល​នៃ​ស្រា​
•​    ​ខ្សោយ​តម្រង​
•​    ​ខ្សោយ​ថ្លើម​។​

​យោបល់​គ្រូពេទ្យ ប្រចាំ​គេហទំព័រ Health.com.kh
​ជំងឺ​រលាក​ថ្លើម ដោយសារ​ជាតិ​ស្រា ពិត​ជា​ធ្ងន់ធ្ងរ ដែល​យើង​គួរ​តោងការ​ប្រយ័ត្ន ឲ្យបាន​ដឹតដល់ ជាពិសេស អ្នក​ចូលចិត្ត​ស្រា​។ តើ​អ្នកដឹង​ទេ​ថា អ្នក​ផឹក​ស្រា​ប្រហែលជា ៣៥ ភាគរយ នឹង​វិវត្ត​កើត​ជំងឺ​មួយ​នេះ ហើយ​ច្រើន​ជាង​ម្នាក់​ក្នុងចំណោម​បីនាក់ នឹង​ស្លាប់​ក្នុង​រយៈពេល​ត្រឹមតែ ៦ ខែ បន្ទាប់​ពី​ចេញ​សញ្ញា និង​រោគសញ្ញា ដែល​យើង​បាន​រៀបរាប់​ខាងលើ​។ ពិត​ជា​គួរ​ឲ្យ​ខ្លាចណាស់​មែនទេ​?

​ប្រសិនបើ​អ្នក​ចូលចិត្ត​ស្រា ចូរ​ចាប់ផ្តើម​តាមដាន​សុខភាព​ខ្លួនឯង និង​ជួប​ប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ ចាប់ពី​ពេលនេះ​តទៅ ឲ្យបាន​ទៀងទាត់ ទោះបីជា​អ្នក​មិនទាន់​មាន​រោគសញ្ញា អ្វី​គួរឲ្យ​ព្រួយបារម្ភ​ក៏ដោយ​។​ ​បើ​មិន​អាច​កាត់ផ្តាច់​ស្រា​ភ្លាមៗ​ទេ ចូរ​ចាប់ផ្តើម​កាត់បន្ថយ​វា​បន្តិច​ម្តងៗ​ទៅ … ដោយ​បំណងល្អ​ពី​គ្រូពេទ្យ ប្រចាំ​គេហទំព័រ Health.com.kh៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​អ្នក​ចូលចិត្ត​ស្រា គួរស្វែងយល់ ៖ ជំងឺ​រលាក​ថ្លើម ដោយសារ​ជាតិ​ស្រា ពិត​ជា​គួរ​ឲ្យ​ខ្លាចណាស់​!已关闭评论
  • 409 views
  • Hide Sidebar
    A+
Publish on:2015/10/19  Category:ជំងឺទូទៅ