សម្តេច​ហ៊ុនសែន ប្រកាសថា បុណ្យអុំទូក​ឆ្នាំនេះ នៅតែ​ធ្វើ ទោះបីជា​ទឹកតូច​ក៏ដោយ​

ភ្នំពេញ: ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាស​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រុងប្រៀប​រៀបចំ ព្រោះថា ពិធីបុណ្យ​អុំទូក ឆ្នាំនេះ នឹង​នៅតែ​ធ្វើ បើទោះបីជា​ទឹកទន្លេ​ឡើង​តិចតួច​ក៏ដោយ​។​

​នៅ​ឆ្នាំនេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នឹង​ប្រព្រឹត្តឡើង​បី​ថ្ងៃ នៅ​ថ្ងៃទី​២៤ ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​