រឿង​សិច​ដែល សេង សូ​ណា ចុះ​កុងត្រា ក្លាយជា​ចំណោទបញ្ហា​សម្រាប់​មហាជន​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី ​បាត់​មុខ​ពី​រង្វង់​សិល្បៈ​តារា​សម្ដែង​សម្ញែង​ទំហំ​សុដន់ សេង សូ​ណា ត្រូវបាន​មហាជន​មួយចំនួន​លើកឡើង​ជា​ចម្ងល់ និង​សំណួរ​ថា ការបាត់​ខ្លួន​របស់​នាង ទំនងជា នាង​សម្ងំ​ថត​រឿង​សិច​ឲ្យ​ផលិតកម្ម​បរទេសមួយ​នៅឯ​ក្រៅប្រទេស បន្ទាប់ពី​នាង​បានធ្វើ​កុងត្រា​ជាមួយ​ផលិតកម្ម​មួយ​។​

​ការលើកឡើង​បែបនេះ​បន្ទាប់ពី​នាង​ធ្លាប់​ប្រកាសថា នាង​ចង់​ថត​រឿង​សិច​ឲ្យ​មហាជន​បានឃើញ ខណៈដែល​នាង​ទទួលរង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​មហាជន ជុំវិញ​ការ​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​សុដន់​ស្ទើរតែ​ចេញ​ចុង​សុដន់​នោះ​។​

​ក្រោយ​ពេលដែល​ដំណឹង​នេះ​បាន​សុះសាយ​នោះ តារា​សម្ញែង​សុដន់ បាន​បដិសេធថា នាង​មិនបាន​ទៅ​ថត​រឿង​សិច​នោះទេ នាង​ធ្លាប់​បានទទួល​កុងត្រា​ជាមួយ​ផលិតកម្ម​បរទេសមួយ​មែន ប៉ុន្ដែ​មិនមែន​ដើម្បី​ថត​រឿង​សិច​ឡើយ​។ នាង​មិនបាន​ប្រ​ព្រឹ​ត្ដ​ដូច​អ្វីដែល​គេ​បានលើកឡើង​ទេ ថ្វីត្បិតតែ​នាង​ជា​តារា​សម្ដែង​ដែល​និយម​ថត​បែប​សិច​ស៊ី​ក៏ដោយ តែ​នាង​ក៏​នៅសល់​ភាព​អៀនខ្មាស់​ក្នុងនាម​ជា​ស្ដ្រី​ខ្មែរ​ដែរ ដូច្នេះ​នាង​មិនអាច​ទៅរួច​ឡើយ​។​

​នាង​បន្ដថាប្រសិនបើ​ខ្ញុំ​ហ៊ាន​ថត​រឿង​សិច​មែន ក៏​ខ្ញុំ​មិន​ប្រកែក​ដែរ​ខ្ញុំ​ពិតជា​ហ៊ាន​ប្រ​ឈរ​មុខ​ជាមួយ​មហាជន​ជាមិនខាន ខ្ញុំ​ហ៊ាន​ធ្វើ​គឺ​ខ្ញុំ​ហ៊ាន​ទទួលខុសត្រូវ​។ នាង​បញ្ជាក់ថា ការបាត់​ខ្លួន​របស់​នាង​ដោយសារតែ​នាង​សម្ងំ​ថែរក្សា​គភ៌​ក្នុង​ផ្ទៃ​របស់​នាងដែល​បាន​ទៅ​ចាក់​មេជី​វិត​នៅ​ប្រទេស​ថៃ៕ប្រភពកំណើតថ្មីរឿង​សិច​ដែល សេង សូ​ណា ចុះ​កុងត្រា ក្លាយជា​ចំណោទបញ្ហា​សម្រាប់​មហាជន​ រឿង​សិច​ដែល សេង សូ​ណា ចុះ​កុងត្រា ក្លាយជា​ចំណោទបញ្ហា​សម្រាប់​មហាជន​