នគរបាល​វរៈ​សេនា​តូច​លេខ ៨១៧ និង​យោធា ស្រុក​សំពៅ​លូន រង​ការចោទប្រកាន់ថា យកលុយ​ពី​ពលករ ឆ្លងដែន​ខុសច្បាប់

Sanofi

​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ សេនា​តូច លេខ​៨១៧ ត្រូវបាន​អ្នកភូមិ រាយ ការ​ណ៏​មក​ថា កំពុង ឃុបឃិត​ជាមួយ មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង ស្រុក​សំពៅ លូន បើកដៃ​ឲ្យ​ពល ករ ខ្មែរ​ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង​ប៉ុស្តិ៍​អូរ​ល្វា ស្ថិត​ក្នុងភូមិ អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក សំពៅ​លូន ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ទឺ​តាំង​ដែល​លួចលាក់​នាំ​ពលករ​ឆ្លងដែន​នោះ មាន​សមត្ថកិច្ច​ចំនួន ២​អង្គភាព ឈរជើង​ប្រចាំការ​នៅ​ទីនោះ​ដើម្បី​ចាំ​ប្រមូល​លុយ ពី​មេ ខ្យល់​ឬ​កម្លាំង​ពលករ រួមមាន នគ​បាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​លេខ ៨១៧ និង កម្លាំងយោធា​សឹក​រង ស្រុក​សំពៅ​លូន បាន​ប្រើ​តួនាទី​ទៅរក​ស៊ី​បទល្មើស បើក ភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​នាំ​ពលករ​ខ្មែរ ធ្វើ​ចំណាកស្រុក​ឆ្លងដែន ដោយ​ខុសច្បាប់​ចូលទៅ ដី​ថៃ តាម​អូរ​ព្រំដែន ដោយ​មិន​គិត​គួរ​ពី​សុវត្ថិភាព របស់​ពលករ​ទាំងនោះ​ឡើយ​។

​បើតាម​ការសាកសួរ​ព័ត៌មាន ពី​ពលករ​បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវបាន​មេខ្យល់ មិន​ស្គាល់ឈ្មោះ នាំចូល​ទៅរក​ការងារ​ធ្វើ នៅតាម​ខេត្ត​មួយចំនួន ក្នុងប្រទេស​ថៃ ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២៥០០​បាត​ប្រាក់​ថៃ​។ ចំណែក​ការបង់ ឲ្យ​សម ត្ថ​កិច្ច ដែល​យាម​នៅ​ព្រំដែន​នោះ​វិញ​គឺ​លើ​មេខ្យល់​ជា​អ្នក​បង់​ឲ្យ​។​ពលករ​ដែល​បាន ឆ្លងដែន​ទៅ​ប្រទេស​ថៃ តាម​ច្រក​នោះ គឺ​មេខ្យល់​បង់​ឲ្យ​សមត្ថកិច្ច​ពីរ​អង្គរ​ភាព​ក្នុង​១​អង្គ ភាព​៣​ម៉ឺន​រៀល សម្រាប់​ពលករ​ម្នាក់។

​ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៥​នេះ លោក ពុំ ចាន់ ដែល​ទទួលបន្ទុក​ព្រំដែន នៅ ខេត្តបាត់ដំបង មិនអាច​ទំនាក់ទំនង តាម ទូ​រស​ព្ឌ័​បានទេ​។ ចំណែក​លោក ស្រី សុខុន ប្រធាន​វរៈ​សេនា​តូច​នគរបាល ៨១៧ វិញ ដែល​ប្រចាំការ នៅ​ស្រុក​សំពៅ​លូន ក៏​មិនអាច​ទាក់ទង​បានដែរ ព្រោះ​ទូរ​សព្ទ័​របស់ លោក​នៅក្រៅ​តំបន់​សេវា ៕ ​សុ ថា​ត់​


Related