គ្រូបង្វឹក​ថ្មី​ក្លិប Liverpool ជួល​ផ្ទះ​គ្រូបង្វឹក​ចាស់​ស្នាក់​នៅ​ដើម្បី​ដឹកនាំ​ក្លិប

 លោក ចឺ​ហ្គេ​ន ក្លុ​ប គ្រូបង្វឹក​ថ្មី​ក្លិប Liverpool  ដែល​ចូល​កាន់​តំណែង​ជំនួស​លោក ប្រេ​៊​ន​ដេ​ន រ៉ុ​ត​ជឺ បាន​ជួល​ផ្ទះ​គ្រូបង្វឹក​ចាស់​ស្នាក់​នៅ ។

សារព័ត៌មាន ដេ​លី​ម៉េ​ល របស់​អង់គ្លេស បាន​ផ្សាយ​ដោយ​យក​រូបភាព​គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ និង​ក្រុមការងារ​កំពុង​ដើរ​ជុំវិញ​បរិវេណ «​ម័​រ​ស៊ី​សាយ​» ដើម្បី​រក​កន្លែង​ស្នាក់​នៅ​ដឹកនាំ​ក្លិប Liverpool ហើយ​ជា​ចុង​ក្រោយ​បាន​សម្រេចចិត្ត​ជ្រើស​យក​លំនៅ​ឋាន​លោក រ៉ុ​ត​ជឺ ដែល​ធ្លាប់​ជួល ។ របាយការណ៍​បញ្ជាក់​ថា លំនៅ​ឋាន​ចាស់​របស់​លោក រ៉ុ​ត​ជឺ មួយ​ខ្នង​មាន​តម្លៃ ១,២​លាន​ផោន ឬ​១,៨​លាន​ដុល្លារ ប៉ុន្តែ​លោក​ក្លុ​ប មិន​បាន​ទិញ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទេ ដោយ​សុំ​ជួល​ជា​លក្ខណៈ​បណ្ដោះអាសន្ន​ក្នុង​១​ខែ​៤.០០០​ផោន​ប្រហែល​៦.០០០​ដុល្លារ ។

ការ​ជ្រើស​យក​ផ្ទះ​របស់​លោក​ក្លុ​ប គឺ​មាន​នាង អ៊ូ​ល​ឡា ជា​ប្រពន្ធ​, ម៉ាក​ជា​កូនប្រុស និង​គូ​ដណ្ដឹង​របស់​កូន​ជួយ​ជា​យោបល់​និង​រំពឹង​ថា ផ្ទះ​មួយ​ខ្នង​នេះ ពួក​គេ​អាច​ស្នាក់​នៅ​រួម​គ្នា​តែ​ម្ដង ៕