Man Utd ត្រៀម​ផ្ដួល Man City ដើម្បី​មានឱកាស​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស

គ្រូបង្វឹក​ក្លិប Man Utd លោក ល្វី វ៉ា​ន់​ហ្គា​ល បង្ហើប​ឱ្យ​ដឹង​ថា លោក​កំពុង​ត្រៀមខ្លួន​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប Man City នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក ដើម្បី​ប្រជែង​យក​តំណែង​កំពូល​តារាង ក្រោយ​ពី​បាន​ផ្ដួល​ក្លិប Everton ៣-០ នៅ​ក្រៅ​ទឹកដី កាលពី​យប់​ថ្ងៃ​ទី​១៧ តុលា ។

លទ្ធផល​ជ័យជម្នះ​ខាងលើ​ធ្វើ​ឱ្យ​ក្លិប Man Utd មាន​១៩​ពិន្ទុ តាម​ពីក្រោយ​ក្លិប Man City  នៅ​កំពូល​តារាង​ដែល​ផ្ដួល​ក្លិប Bournemouth ៥-១​កាលពី​យប់​ថ្ងៃ​ខាងលើ និង​មាន​គម្រោង​ជួប​Man Utd ក្នុង​ទឹកដី​អូ​ល ត្រេ​ហ្វ​ហ្វ​ត នៅ​លើក​ក្រោយ ។

លោក ល្វី វ៉ា​ន់​ហ្គា​ល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​បច្ចុប្បន្ន​យើង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​លេង​នៅ​ចុង​ស​ប្ដា​ហ៍​ខាង​មុខ ។ ប្រសិនបើ​យើង​អាច​យកឈ្នះ​ក្លិប Man City មាន​ន័យ​ថា ជើងឯក​នឹង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់ Man Utd ។ នេះ​ជា​មហិច្ឆតា​របស់​យើង​ទាំងអស់​គ្នា ប៉ុន្តែ​យើង​ត្រូវ​ឈរ​លើ​ជំហរ​ដ៏​រឹង​ប៉ឹង​មួ​​យ »  ៕

  • Man Utd ត្រៀម​ផ្ដួល Man City ដើម្បី​មានឱកាស​ក្លាយជា​ជើងឯក​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស已关闭评论
  • 355 views
  • Hide Sidebar
    A+
Publish on:2015/10/19  Category:កីឡា