​ការវាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​សម្លាប់​ក្រុម​IS៤០​នាក់​

ស៊ី​រី​៖​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​IS​ប្រមាណ​៤០​នាក់​បាន​ស្លាប់ បន្ទាប់ពី​ការវាយប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​និង​ស៊ី​រី​នៅក្នុង​ប្រទេស​ស៊ី​រី ។ នេះ​បើតាម​ក្រុម​ឃ្លាំមើល​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយ​កាលពី​ថ្ងៃទី​១៨​តុលា​។​

​ក្រុម​ឃ្លាំមើល​សិទ្ធមនុស្ស​ស៊ី​រី​បានឱ្យដឹង​ដែរ​ថា យន្តហោះ​ចំនួន​១៦​គ្រឿង​បាន​ហោះ​ចេញពី​រដ្ឋធានី​Raqqa​ប្រទេស​ស៊ី​រី និង​បាន​បើក​ការវាយប្រហារ​ពេញ​មួយ​យប់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​ខេត្ត​Hama​ប្រទេស​នេះ ដោយ​វាយប្រហារ​ចំ​ក្រុម​អ៊ីស្លាម​IS គឺជា​យន្តហោះ​របស់​រុស្ស៊ី​និង​ស៊ី​រី ប៉ុន្តែ​មិនមែនជា​យន្តហោះ​របស់​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ឡើយ​។ បើតាម​ប្រធាន​សង្កេតការណ៍​សិទ្ធិមនុស្ស​បានឱ្យដឹង​ដែរ​ថា សាកសព​ក្រុម​អ៊ីស្លាម​ទាំងនោះ បាន​ឆេះ​ខ្លោច​ខ្ទេចខ្ទី​។​

​គួរ​បញ្ជាក់ថា រុស្ស៊ី​បានចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​នៅ លើទឹក​ដី​ស៊ី​រី​កាលពី​ចុងខែ​កញ្ញា​កន្លង និង​បាន​អះអាងថា ខ្លួន​បាន​វាយប្រហារ​តាម​ជើង​អាកាស​ចំ​សំបុក​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម IS​ជាច្រើន​កន្លែង​៕

​ការវាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​សម្លាប់​ក្រុម​IS៤០​នាក់​