​ទទួលទាន​ផ្លែឈើជួយ​សម្រក​ទម្ងន់​

ចំណេះដឹង​៖​ស្ត្រី​ដែល​ចង់​សម្រក​ទ​ម្ថ​ន់​បាន​យ៉ាង​ឆាប់រហ័ស​ត្រូវ​ផ្តោតលើ​ការទទួល​ទាន​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ឲ្យ​បាន​លទ្ធផល​និង​សុភាព​ល្អ​។​

     - ផ្លែឈើ​ដែល​ផ្តល់​ថាមពល​ខ្ពស់ ដូចជា ចេក ស្វាយ​ទុំ ទំពាំង​បាន​ជូរ ក្រូច ផ្លែ​ព្រុ​ន ផ្លៃ​សៅ​រី ម្នាស់ និង​គី​វី ជាដើម​គួរ​ហាន់​លាយ​ជាមួយ​ធញ្ញជាតិ ដើម្បី​ទទួលទាន​អាហារ​ពេលព្រឹក​ល្អ​បំផុត​។​

    - ផ្លែឈើ​ដែល​ផ្តល់​ថាមពល​ទាប ដូចជា ល្ហុង ផ្លែ​ប៉ោង ឪឡឹក ផ្លែ Peach ត្រលក់​ក្រ​អូន និង​ផ្លែ​សែដា ជា​ផ្លែឈើ​ផ្តល់​ថាមពល​ចំពោះ​រាងកាយ​យ៉ាង​ល្អ ជួយ​ថែរក្សា​ប្រព័ន្ធ​ធ្វើការ​របស់​សរសៃឈាម និង​បេះដូង និង​ជួយ​បញ្ចេញ​ស្តេ​រ៉ូ​ល​ជា​កាកសំណល់​ចេញពី​រាងកាយ​បាន​ផល​ដែរ​។​

    - ផ្លែឈើ​ផ្តល់​ថាមពល​តិច​បំផុត គឺ​ក្រូចឆ្មារ និង​ផ្លែឈើ​បឺ​រ​រី​គ្រប់​ប្រភេទ​ជួយ​បង្កើន​កាក​សរសៃ​អា​ហរ​ឲ្យ​រាងកាយ​មាន សារធាតុ​ប្រឆាំង​រ៉ាឌីកាល​សេរី​ខ្ពស់ និង​ជួយ​គ្រប់គ្រង​បាន​ផងដែរ​។​

     - ផ្លែឈើ​ប្រភេទ​ទឹក ដូចជា ឪឡឹក ត្រសក់​ក្រអូប ម្នាស់ និង​ក្រូច ជាដើម ជា​ផ្លែឈើ​អាច​ទទួលទាន​អំឡុងពេល​តម​អាហារ​បាន​លទ្ធផល​ល្អ ព្រោះ​មាន​កាក​សរសៃ​អាហារ​ខ្ពស់ និង​ទឹក​ដែល​ចេញពី​សាច់​ស្រស់ៗ ជួយ​បង្កើន​ឲ្យ​ឆ្អែត​បាន​លឿន ជួយ​រំលាយ​អាហារ​ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល ធ្វើ​ការឡើង និង​ជួយ​គ្រប់​គ្រង់​ភាព​ឃ្លាន​បានល្អ​ទៀតផង​។​

    - ផ្លែឈើ​ក្រៀម ដូចជា​ផ្លែ​ព្រុ​ន និង​ផ្លែ​ទំ​ពាំ​បាយ​ជូរ ជា​ផ្លែឈើ​ដែល​គួរ​ទទួលទាន​ពេលទំនេ​រ ជំនួស​នំ​ស្រួយ ព្រោះ​មាន​កាក​សរសៃ​អាហារ វីតាមីន និង​សារធាតុ​រ៉ែ ដែល​រាងកាយ​ចាំបាច់​បានទទួល ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល លាង​ជាតិពុល​ពី​ពោះវៀន​និង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល ធ្វើការ​មាន​ប្រសិទ្ធភាព​ឡើង​ផងដែរ​៕

​ទទួលទាន​ផ្លែឈើជួយ​សម្រក​ទម្ងន់​