សម្តេចតេជោ៖ សណ្ឋាគារ នៅញូវយ៉ក តែងឡើងថ្លៃពេលប្រជុំ អ.ស.ប (មានសំឡេង)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងថា សណ្ឋាគារ នៅទីក្រុង  ញូវយ៉កប្រទេសអាម៉េរិក តែងតែឡើងថ្លៃ នៅពេលបើកកិច្ចប្រជុំអង្គការសហប្រជាជាតិ (អ.ស.ប) ម្តងៗ ខណៈ ដែលកម្ពុជា តែងឡើងថ្លៃឈ្នួលរថយន្ត ក្នុងពិធីបុណ្យភ្ជំបិណ្ឌ និងចូលឆ្នាំ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនជាង ១ពាន់នាក់នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា  ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំលាន់មាត់ថា យី! ដូចសណ្ឋាគារ នៅញូវយ៉កចឹង!  សណ្ឋាគារ នៅញូវយ៉កណា ពេលប្រជុំអង្គការសហប្រជាជាតិម្តងៗ ឡើងថ្លៃដល់រាប់រយភាគរយ។ ចឹងបើចង់ទៅ ញូវយ៉ក ចង់ទៅថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ បើថា ត្រូវទៅឆ្នាំក្រោយ ត្រូវកក់ពីឥឡូវ  ហ្នឹងបានថោកបន្តិច។ ប៉ុន្តែបើចាំពីរខែ ឬបីខែ បានកក់ អាហ្នឹងធ្ងន់ហើយ! សណ្ឋាគារនៅញូវយ៉ក យកចំណេញតែ នៅពេលប្រជុំអង្គការសហប្រជាជាតិហ្មង។ ឯឡានដឹកជញ្ជូនស្រុកខ្មែរ យកចំណេញតែពេលភ្ជំ និងពេលចូលឆ្នាំ»។

បើតាមការលើកឡើងរបស់សម្តេចខាងលើនេះ ប្រហែលជាអាចទាញបញ្ជាក់ថា ចំណោទ នៃបញ្ហាឡើងថ្លៃលើសេ វានានា ក្នុងឱកាសពិធីបុណ្យទានធំៗ ដែលជាពេលវេលាមានតម្រូវការសេវាខ្ពស់ ប្រហែលជាមិនមែនមានតែនៅ  ក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែនៅអាម៉េរិក ក៏ឡើងថ្លៃផងដែរ។

តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវម្ចាស់រថយន្តឈ្នួលនានា កុំឲ្យដំឡើងថ្លៃឈ្នួលរថ យន្ត ហើយក៏បានអំពាវនាវ ដល់អ្នកផ្តល់សេវាផ្សេងៗ កុំឲ្យដំឡើងថ្លៃសេវាកម្មផងដែរ៕

សម្តេចតេជោ៖ សណ្ឋាគារ នៅញូវយ៉ក តែងឡើងថ្លៃពេលប្រជុំ អ.ស.ប (មានសំឡេង)