អគ្គិភ័យឆេះផ្ទះ ១ខ្នង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ផ្ទះឈើខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញទាំងស្រុង ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១០ និង៣០នាទី ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមលោក ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅ ផ្នែកចរាចរណ៍បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបនេះ មានទទឹង៤ម៉ែត្រ និងបណ្តោយ៥ម៉ែត្រ ផ្ទះទាមជាប់នឹងដីសម្ភារៈមួយឆេះខ្ទេចទាំងស្រុង ។

លោកថា បណ្តាលមកពីទុរស្សេខ្សែភ្លើង និងមានរថយន្តអគ្គិភ័យមកជួយអន្តរាគមន៍ ប្រើប្រាស់អស់ទឹករថយន្ត ១គ្រឿង ហើយមិនបណ្តាលគ្រោះថ្នាក់ដល់មនុស្សទេ ។

បើតាម្ចាស់ផ្ទះមានឈ្មោះ អុយ ថន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានឲ្យដឹងថា គាត់កំពុងរវល់ ធ្វើតុ ទូ នៅម្ខាងថ្នល់ ស្រាប់តែក្រឡេកមើលទៅ បានឃើញអណ្តាតភ្លើងឆេះសន្ធោសន្ធៅតែម្តង ៕