​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ចៀស​ផុត​ពី​អាការៈ​ស្រៀវ​ធ្មេញ​?​

​តើ​អ្នក​ធ្លាប់​មាន​អារម្ម​ណ៍​ស្រៀវ​ស្រាញ​ធ្មេញ ​ពេ​ល​អ្នក​ទំពារទឹកកក ឬ​​មាន​អារម្មណ៍​ឈឺ​ចាប់​ធ្មេញ​ ក្រោយ​ពេល​ញ៉ាំ ​តែ​ ​ឬ​កាហ្វេ​ក្ដៅ​មែន​ទេ​?​ ប្រសិន​បើ​អ្នក​ពិត​ជួប​អាការៈ​នេះ​មែន​ មា​ន​ន័យ​ថា​អ្នក​មា​ន​អាការៈ​ស្រៀវ​ធ្មេញ​ហើយ​។​ ធ្មេញ​របស់​យើង​ប្រែ​ទៅ​ជា​ស្រៀវ ​​នៅ​ពេល​ដែល​សរសៃ​ប្រសាទ​ចំហ​ ដោយ​សារ​កាចាក់​ធ្មេញ​សឹក​រេចរិល ​ឬ​អញ្ចាញ​ស្រក​ចុះ ​បណ្ដាល​ឱ្យ​សរសៃ​ប្រសាទ​ចំហ​ នាំ​ទៅ​រក​ការ​ស្រៀវ​ធ្មេញ​កាន់​តែ​ខ្លាំង​។ ​ខាង​ក្រោម​នេះ ​គឺ​ជា​វិធី​សាស្រ្ដ​មួយចំ​នួន​ ដើម្បី​ចៀស​វាង​អាការៈ​សង្កៀរ​ធ្មេញ​ដូច្នេះ​៖​​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ចៀស​ផុត​ពី​អាការៈ​ស្រៀវ​ធ្មេញ​?​
​១.​ ពិនិត្យ​មើល​ភេសជ្ជៈ​ និង​អាហារ ដែ​ល​អ្នក​ទទួល​ទាន​៖ ​ចៀស​វាង​ការ​ពិ​សា​អាហារ​ ឬ​ភេសជ្ជៈ​សម្បូរ​ជាតិ​អាស៊ី​ដ ​ពីព្រោះ​​អាហារ​ទាំង​នេះ ​​បណ្ដាល​ឱ្យ​ធ្មេញ​របស់​អ្នក​ឆាប់​​សឹក​​។​ ​កាត់​បន្ថយ​ការ​ពិសា​សូដា​ ស្រា​ទំពាំង​បាយ​ជូរ​  ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ទឹក​ផ្លែ​ឈើ ​ហើយ​ត្រូវ​ពិសា​ប៉េង​ប៉ោះ ​​និង​ផ្លែ​ឈើជូរ​ក្នុង​កម្រិត​សម​ល្មម​។ ​ ​ប្រសិន​បើ​អ្នក​ចង់​ពិសា​ភេសជ្ជៈមាន​ហ្គាស​ដូច្នេះ​ សូម​ប្រើ​ទុយោ​បឺត​ ​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ដោ​យ​ផ្ទាល់​​ជា​មួយ​នឹង​ធ្មេញ​​ ហើយ​ក្រោយ​ការ​ពិសា​ត្រូវ​ខ្ពុល​មាត់​ជា​មួយ​នឹងទឹកដើម្បីបន្សាបកម្រិត pH។ សូមរង់ចាំឱ្យបាន ៣០​នាទី​មុន​ពេល​ដុ​ស​ធ្មេ​ញ​។​
២. ​​កាល់ស្យូម​​គឺ​ជា​សារ​ធាតុ​រ៉ែ​ដ៏​សំខាន់​បំផុតស​ម្រាប់​ការពា​រ​បញ្ហា​ធ្មេញ​៖ ​ផលិត​ផល​ទឹក​ដោះ​គោ​គឺ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារ​ធាតុ​កាល់​ស្យូម​ បូក​រួម​ទាំង​បន្លែ​ និងគ្​រាប់​ផ្លែ​ឈើ​ដូច​ជា ​Broccoli ​គ្រាប់​ស្វាយ​ចន្ទី​ និង​គ្រាប់ ​Almond ។ ​
​៣. ​ប្រើ​ច្រាស​ដុស​ធ្មេញ ​ដែល​មាន​សរសៃ​ទន់៖​ ​ច្រាស​ដុស​ធ្មេញ​សរសៃ​រឹង​ អាច​នាំឱ្យ​​អញ្ចាញ​ធ្លាក់​ ដែល​នាំ​ឱ្យសា​ច់​ភ្លុក​នៃ​ធ្មេញ​ចំហ​​(ជាលិកា ​ដែល​បង្កើត​នូវ​បណ្ដូលធ្មេ​ញ​នី​មួយ​ៗ។​ បញ្ហា​នេះ​ហើយ​ ដែល​អាច​នាំ​ឱ្យ​មានអា​ការៈ​ឈឺធ្មេ​ញ។​​​៤.​ ជ្រើស​រើស​ប្រើ​ប្រាស់ថ្នាំ​​ដុសធ្មេ​ញ ​ដែល​មាន​គុណ​ភាព​ល្អ​ ជំនួស​ឱ្យ​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ធម្មតា​ និង​ប្រើ​​ទឹក​ថ្នាំ​ខ្ពុល​មាត់​ ​ដែល​មាន​ផ្ទុក​សារ​ធាតុ ​Fluoride​៖ ​រូប​មន្ដ​ពិ​សេស នៃ​ ​Fluorides ​ជួយ​បំបិត​រន្ធ​នៅ​ក្នុង​ធ្មេញ ​ដែល​ជាប់​ជា​មួយ​សរសៃប្រ​សាទ​ ដោយ​កាត់​បន្ថយ​នូវការ​ឈឺ​ចាប់​។​​៤.​ ប្រើ​ទិក​និក​ដុស​ធ្មេញ​ឱ្យបា​ន​ត្រឹម​ត្រូវ​៖ ​ការ​ដុស​ធ្មេញទៅ​​មុខ​ ថយ​ក្រោយ​អាច​បណ្ដាលឱ្យ​​អញ្ចាញ​ធ្លាក់​។ ​ជំនួសម​ក​វិញ​ សូម​កាន់​ច្រាស​ដុស​ធ្មេ​ញ​ក្នុង​កម្រិត​ ៤៥​ដឺក្រេទៅ​​នឹង​ធ្មេញ និ​ង​ធ្វើ​ការ​ដុស​ក្នុង​លក្ខណៈ​រង្វង់មូ​ល។​ មិន​ត្រូវដុ​សធ្មេ​ញ​ខ្លាំងៗ​ពេក​នោះ​ទេ។​​​៥. ​​ធ្មេញ​ស្រៀវ​អាច​បណ្ដាល​ឱ្យមា​ន​អាការៈ​ក្រហាយ ​ប្រសិន​បើអ្ន​ក​ដុស​ធ្មេញ​ដោយ​ប្រើ​ទឹក​ត្រជាក់​៖ ​ដូច្នេះ​សូម​ប្រើ​ទឹក​ក្ដៅឧណ្ហៗ​ដុស​ធ្មេញ​ជំនួស​វិញ​ ប៉ុន្ដែហាម​​ជា​ដាច់​ខាត ​មិន​ត្រូវ​​ប្រើ​ទឹក​ក្ដៅ​នោះ​ទេ​។​
​៦.​ សូម​ចៀស​វាង​ទទួល​យក​ការព្យាបាល​តាម​របៀប​ខាត់ធ្មេញ​ឱ្យ​ស​៖ ​​ពី​ព្រោះ​​ផលិតផល​ខាត់​ធ្មេញឱ្យសមាន​ផ្ទុក​នូវ​សមាស​ធាតុផ្សំ​ធ្វើ​ឱ្យ​សឹកធ្មេញ ដែល​បង្កើន​អាការៈ​ស្រៀវធ្មេញ និង​បង្ក​ការ​ឈឺចាប់​ ជា​ពិសេស​នៅ​ពេ​ល​អ្នកប្រើ​ការព្យាបាល​ដោ​យ​ខាត់ធ្មេញនេះញឹកញាប់​​។ ​សូម​ធ្វើ​ការខាត់ធ្មេញ ម្ដ​ង​បាន​ហើយ​ក្នុង​រយៈ​ពេល​ ៦ខែ​៕
អត្ថបទ៖ ដេវីដ