រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់

បាត់ដំបង៖ រថយន្តដឹកអ្នកដំណើរ ក្រុមហ៊ុនមេគង្គ អ៊ិចប្រេស បានធ្វើដំណើរចេញពីបាត់ដំបង ទៅបន្ទាយមានជ័យ បានបើករថយន្ត១គ្រឿង ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ ចតស្ងៀមពីក្រោយ ទិសដៅស្របទិសគ្នា បណ្តាលឲ្យ មានគ្រោះថ្នាក់ខ្លួនឯង និងស្លាប់២នាក់ របួស២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៥និង១០នាទី ព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិ និងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង១០នាទី ព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៥ នៅចំណុចភូមិ និងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ បង្កឡើងរវាងរថយន្ត និងរថយន្ត បណ្តាលឲ្យស្លាប់ប្រុសម្នាក់ និងស្រីម្នាក់ រួញជាប់នឹងរថយន្ត និងរបួសធ្ងន់-ស្រាល ប្រុស-ស្រី ជាច្រើននាក់ទៀត សមត្ថកិច្ចកំពុងជួយសង្គ្រោះអ្នករងរបួស និងទាញយកមនុស្សដែលស្លាប់ ចេញពីក្នុងរថយន្ត ហើយក៏មិនទាន់ដឹង ពីអត្តសញ្ញាណជនរងគ្រោះ រស់នៅទីណាដែរ ដែលបានធ្វើដំណើរ តាមរថយន្តតាក់ស៊ី VIP ពីទិសបាត់ដំបង ទៅបន្ទាយមានជ័យ ។ មកទល់ពេលនេះ ពុំទាន់មានសមត្ថកិច្ចណា មកបញ្ជាក់ព័ត៌មាន ច្បាស់ការណ៍នៅឡើយទេ ៕

រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់
រថយន្តដឹកអ្នកដំណើរ បុករថយន្ត ដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់២នាក់ និងស្រាល ជាច្រើននាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត