គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)

កូឡុំប៊ី៖ យន្តហោះមួយគ្រឿង បានធ្លាក់ចំហាងនំប៉័ងមួយកន្លែង ដែលមានមនុស្សកកកុញ នៅក្នុងទីក្រុង Bogota នៃប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្ស ស្លាប់ ចំនួន ៥នាក់ និងរងរបួស យ៉ាងហោចណាស់ ៧នាក់។

គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះឯកជន ធន់តូច ប្រភេទ Beechcraft 60 Duke មួយគ្រឿង បានធ្លាក់ចំ ហាងនំប៉័ងមួយកន្លែង បន្ទាប់ពីចេញដំណើរ បានតែ ៣នាទីប៉ុណ្ណោះ ពីព្រលានយន្តហោះ El Dorado ក្នុងរាជធានី នៃប្រទេសកូឡុំប៊ី។

គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
យន្តហោះប្រភេទ Beechcraft 60 Duke

ប្រភពដដែលបានឲ្យដឹងថា ក្រោយកើតហេតុ ក៏កើតមានស្ថានភាពវឹកវរ ដោយអគ្គីភ័យបានឆាបឆេះ ហាងនំប៉័ងនោះ និងមានសម្លេង ក្មេងស្រែកយំ យ៉ាងខ្លាំង ហើយអ្នកស្រុក ក៏បានចូលទៅជួយ អ្នករងរបួស ចេញពីអាគារ ដែលកំពុងតែឆាបឆេះនោះ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏បានមកដល់កន្លែងកើតហេតុ និងចាប់ផ្តើម បាញ់ពន្លត់ភ្លើង តែម្តង ខណៈអ្នករងរបួស ក៏ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកបើកបរយន្តហោះម្នាក់ និងអ្នកដំណើរ នៅលើយន្តហោះ ចំនួន ៣នាក់ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។ រីឯជនរងគ្រោះផ្សេងទៀត ត្រូវគេជឿជាក់ថា ស្ថិតនៅក្នុងហាងនំប៉័ង នៅពេលដែល យន្តហោះ បានធ្លាក់ចុះមក។

បើតាមសម្តី របស់មន្រ្តីប៉ូលីស បានឲ្យដឹងថា យន្តហោះដែលបានធ្លាក់នោះ គឺធ្វើដំណើរទៅកាន់ ទីក្រុង Guaymaral ដែលស្ថិតក្បែរ ទីក្រុង Bogota។

យ៉ាងណាមិញ វាគឺជាលើកទី៣ហើយ ដែលយន្តហោះធន់តូច បានធ្លាក់ នៅក្នុងទីក្រុង Bogota ក្នុងរយៈពេល ៣ខែ ចុងក្រោយនេះ ដោយមានមនុស្សស្លាប់ សរុបចំនួន ១១នាក់ គិតទាំងលើកនេះ៕

គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)
គួរឲ្យរន្ធត់! យន្តហោះមួយគ្រឿង ធ្លាក់ចំហាងនំប៉័ង ដែលមានមនុស្ស កកកុញ ស្លាប់ និងរបួស ជាច្រើននាក់ (មានវីដេអូ)

សូមទស្សនាវីដេអូ ដែលបង្ហាញពីទិដ្ឋភាព នៃហេតុការណ៍នោះ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត