ស្នងការ​ប៉ូលិស​៧​នាក់​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)

​កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៥/១០៤៦​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដល់​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ នៃ​ក្រសួងមហាផ្ទៃ​ និង​មានមុខ​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ផង​ ចំនួន​៧​នាក់​ ដូច​មាន​រាយ​ឈ្មោះ​ខាងក្រោម​ ៖

១-​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ អត្តលេខ​០៤១២​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ។​
២-​លោក​ឧត្តមសេនីយ៍ត្រី​ កែវ​ ពិសី​ អត្តលេខ​០៤៦២​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ ។​
៣-​លោក​ឧត្តមសេនីយ៍ត្រី​ សា​រុន​ ចាន់​ធី​ អត្តលេខ​០៤៧១​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ ។​
៤-​លោក​ឧត្តមសេនីយ៍ត្រី​ បែន​ រ័​ត្ន​ អត្តលេខ​០៨២៩​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ។​
៥-​លោក​ឧត្ត​សេនីយ៍​ត្រី​ អ៊ា​វ​ ចំរើន​ អត្តលេខ​០៣៦៤១​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ។​
៦-​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ក​ សំណាង​ អត្តលេខ​១២១៥៨​ ស្នងការ​នគរបាល​ខេត្តតាកែវ​ ។​
៧-​លោក​ឧត្តមសេនីយ៍ត្រី​ ស​ ថេ​ត​ អត្តលេខ​១៥៧២២​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ៕​

ស្នងការ​ប៉ូលិស​៧​នាក់​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)ស្នងការ​ប៉ូលិស​៧​នាក់​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)