នគរ​បាល​ស្រុក​មង្គល​បុរីឃាត់ខ្លួន​មុខ​សញ្ញា​គ្រឿង​ញៀន​៣នាក់​ មាន​ម្នាក់​ជា​អ្នក​កាសែត​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​លោក​វរសេនីយ៍ទោ​ស៊ី ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា​ ​​នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​១៧ ​តុលា​ ​​២០១៥ កម្លាំង​របស់​លោក​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​នៅ​ចំណុច​ខាងជើង​ភូមិ​គោ​កប​ល្ល័​ង្គ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី គឺ​ឈ្មោះ​ភូ វ័​ន្ត ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​ជ្រៃ ឃុំ​គោ​កប​ល្ល័​ង្គ ដោយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ក្រហម​ចំនួន​២​គ្រាប់ ក្រោយ​ពី​ធ្វើការ​សាកសួររួច​នៅ​វេលា​ម៉ោង​៥​ និង​៥០​នាទី​ថ្ងៃ​ដដែល នៅ​ត្រង់​ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ចុង​គោក​ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី យើង​បាន​បន្ត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន ថន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ចុង​គោក​ឃុំ​តា​ឡំ ដោយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ពណ៌​ផ្កាឈូក ចំនួន​៨​គ្រាប់​, ​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្មាស់​១​គ្រឿង​។

​បន្ទាប់​ពីធ្វើការ​សាកសួរ​ឈ្មោះ​អ៊ុ​ន ថន នេះ​រួច នៅ​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៨ ​តុលា​ ​​២០១៥ កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្ទាក់​ចាប់​នូវ​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀន​ម្នាក់​ទៀត​នៅ​ចំណុច​មុខ​វត្ត​ព្រះ​ស្រែ ឃុំ​តា​ឡំ មានឈ្មោះ​ម៉ុ​យ សា​វ៉េ​ត ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព្រហូត សងកាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​មុខរបរ​រត់​តាក់ស៊ី និង​ជា​អ្នក​សារព័ត៌មាន​អប្សរា ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​​ប្រភេទ​មេ​តំហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​១០០​គ្រាប់​, ​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​,​ រថយន្ត​កាម​រី ​ស៊េរី​១៩៩១ ចំនួន​១​គ្រឿង ពាក់​ស្លាក​សៀមរាប 2A.2973,​ខ្សែ.ក​លោ​​ហ​ធាតុ​ពណ៌​លឿង​១​ខ្សែ ប័ណ្ណ​សារព័ត៌មាន​២​សន្លឹក៕

​​​​​​​​​​​​​​