អ្នកសារព័ត៌មាន​រួមចំណែក​សំខាន់ ក្នុង​ការជួយ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​

​ក្វាង​ស៊ី​-​ចិន: មន្ត្រីជាន់ខ្ពស់​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​ចិន ប្រចាំខេត្ត​ក្វាង​ស៊ី ថ្លែងថា អ្នកសារព័ត៌មាន​ចិន និង​កម្ពុជា បានរួម​ចំណែក​សំខាន់​ណាស់ ក្នុង​ការជួយ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​។​
 
​លោកស្រី ចូ​វ ឈី​ង ប្រធាន​ទីភ្នាក់ងារសារព័ត៌មាន​ម​ជ្ឈឹ​ម​ចិន ប្រចាំខេត្ត​ក្វាង​ស៊ី បាន​ថ្លែង​កាល​រាត្រី​ថ្ងៃទី​១៨​តុលា ខណ​:​ទទួល​ស្វាគមន៍ និង​រៀបចំ​សាយភោជន៍​ជូន​ប្រតិភូ​អ្នកកាសែត​កម្ពុជា ១​ក្រុម នៅ​ទីក្រុង​ណាន​នី​ង​។​
        
​លោកស្រី ចូ​វ ឈី​ង សង្ឃឹមថា បេសកកម្ម​របស់​ប្រតិភូ​អ្នកកាសែត​កម្ពុជា នឹង​នាំ​ទៅជូន​ថ្នាក់ដឹកនាំ​អង្គភាព​សារព័ត៌មាន​របស់ខ្លួន ដើម្បី​ចុះផ្សាយ​នូវ​អ្វី ដែល​ខ្លួន​ផ្តិត​យក​រូបភាព យក​ព័ត៌មាន និង​ស្រង់​យក​ទិដ្ឋភាព ទស្សនីយភាព អាទិភាព​សក្តានុពល​សេដ្ឋកិច្ច សង្គម​វប្បធម៌ នៅ​តំបន់​ស្វ័យ​ជនជាតិ​ជួង ខេត្ត​ក្វាង​ស៊ី និង​ក្រុង​ក្វាវ​ចូ​វ ខេត្ត​ក្វាង​តុង ប្រទេស​ចិន ដើម្បីអោយ​ប្រជាជន​កម្ពុជា បាន​យល់ដឹង យល់​ជ្រាប​កាន់តែ​ច្រើនឡើង​ទៀត​។​
 
​លោកស្រី​ក៏​ជឿថា សកម្មភាព និង​លទ្ធផល​ការងារ​របស់​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន លើក​នេះ នឹង​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​វាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា ក៏​ដូច​រវាង​ប្រទេស​ចិន និង​កម្ពុជា ស្និទ្ធស្នាល រឹងមាំ​បន្ថែមទៀត​។​

​ចំណែក​លោក​វ៉ាង លីន លេខា​ទី​១ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា និយាយថា ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​ចិន ប្រចាំខេត្ត​ក្វាង​ស៊ី ធ្លាប់មាន​បទពិសោធន៍ ស្នាដៃ​ល្អ​ក្នុង​ការទទួល​អ្នកកាសែត មកពី​ប្រទេស​អាស៊ាន និង​ជុំវិញ​ពិភពលោក​។​
 
​លោក​បាន​សំណូមពរ​ដល់​អ្នកកាសែត​កម្ពុជា ជួយ​សរសេរ​ព័ត៌មាន ពី​ខេត្ត​ក្វាង​ស៊ី ខេត្ត​ក្វាង​តុង និង​ទីក្រុង​ដទៃទៀត អោយបាន​ច្រើន ដើម្បីអោយ​ប្រជាជន​កម្ពុជា បាន​ទស្សនា និង​អាន​។ រដ្ឋាភិបាល និង​បណ្តា​ខេត្ត ទីក្រុង​នានា នៅ​ចិន បានរៀបចំ​ឧបត្ថម្ភ​នូវ​ដំណើរ​ទស្សនកិច្ច ការយក​ព័ត៌មាន​នៅ​កន្លែង​នានា ក្នុងប្រទេស​ចិន កន្លងមក​។​
 
​សូម​រំលឹកថា ប្រតិភូ​ជា​អ្នកកាសែត​របស់​កម្ពុជា ចំណុះ​អង្គភាព​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ១​ក្រុម បាន​ទៅដល់​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃទី​១៨​តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ខេត្ត​២ ទីក្រុង​៧ នៃ​ប្រទេស​ចិន រយ​:​ពេល ១០ ថ្ងៃ ពីថ្ងៃ​ទី​១៨-២៨​តុលា​ឆ្នាំ​២០១៥ ដោយ​ផ្តោត​សំខាន់ៗ ចំនួន ៤ រួមមាន ការសម្ភាសន៍ ផ្តិត​រូបភាព យក​ព័ត៌មាន និង​ធ្វើ​បទ​យកការណ៍​ពិសេស​ពី​មន្ត្រី​រដ្ឋាភិបាល​ប្រចាំ​តំបន់​សហគ្រាស តំណាង​សាកលវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌល និង​អង្គភាព​ផ្នែក​វប្បធម៌​ចិន​... ក្នុង​ទីដៅ ដែល​គ្រោងទុក​។​
    
​កម្មវិធី​នេះ រៀបចំ និង​ឧបត្ថម្ភ​ដោយ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ភ្នំពេញ ទីភ្នាក់ងារសារព័ត៌មាន​ម​ជ្ឈឹ​ម​ចិន ប្រចាំខេត្ត​ក្វាង​ស៊ី និង​រដ្ឋបាលខេត្ត​ក្រុង​របស់​ចិន​។​
 
​អ្នកកាសែត​កម្ពុជា ១២​នាក់ ដែល​ចូលរួម​នោះ រួមមាន​:១-​លោក អោម ឡា​យុំ មកពី​កាសែត​រស្មី​កម្ពុជា​។ ២-​លោក ឈួន បូ​រ៉េ​ន​។ ៣-​លោក​ជៀប សម្បត្តិ  ទាំងពីរ​នាក់ មកពី​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ព័ត៌មាន​ប៊ី​ធី​វី​។ ៤-​លោក ស៊ុំ វឌ្ឍន​: មកពី​វិទ្យុជាតិ អេ​ហ្វ​អឹម ៩៦ មេ​ហ្កា​ហឺត​។ ៥-​លោក តាំង វី​ដា មកពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។ ៦-​លោក ទួន សុផល មកពី​វិទ្យុ​ស្ត្រី អេ​ហ្វ​អឹម ១០២ មេ​ហ្កា​ហឺត​។ ៧-​លោក ឃួន​សុភ័ក្ត្រ ឧ​ត្ត​ម​វណ្ណ​: ។ ៨-​លោក សន សីហា​។ ៩-​លោក ចែម ករុណា ទាំង ៣​នាក់​មកពី​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)​។ ១០-​ជាវ សំណាង មកពី​វេ​ប​សាយ​ថ្មីៗ​។ ១១-​លោក សុខ ចាន់ មកពី​កាសែត ខ្មែរ​ថា​ម​ស៍​។ ១២-​លោក ខ័​ណ្ឌ ច័ន្ទ​សុផល មកពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​លោក វ៉ាង លីន (Wang Lin) លេខា​ទី​១ ស្ថាន​អគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ដឹកនាំ និង​ជូន​ដំណើរ​ប្រតិភូ​នេះ​៕
   

អ្នកសារព័ត៌មាន​រួមចំណែក​សំខាន់ ក្នុង​ការជួយ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​

អ្នកសារព័ត៌មាន​រួមចំណែក​សំខាន់ ក្នុង​ការជួយ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​

អ្នកសារព័ត៌មាន​រួមចំណែក​សំខាន់ ក្នុង​ការជួយ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​

អ្នកសារព័ត៌មាន​រួមចំណែក​សំខាន់ ក្នុង​ការជួយ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​
ប្រតិភូ​អ្នកកាសែត​កម្ពុជា​ចម្រុះ​អង្គភាព​១​ក្រុម​ទៅ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន​១០​ថ្ងៃ​(​សូ​ផុន​)​