ថ្ងៃទី​១ ខែ​វ​ច្ឆិ​កា ខាងមុខនេះ សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ទទួលបាន​មេដឹកនាំ​ដ៏​ល្អ​

ព្រះសីហនុ: ប្រសិនបើ​គ្មាន​ការកែប្រែ នៃ​កម្មវិធី​បោះឆ្នោត​ជ្រើសតាំង​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​នោះទេ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថាប​ន្ថ័​មួយ​នេះ និង​ទទួលបាន​នូវ​មេដឹកនាំ​ល្អ​ប្រពៃ​ម្នាក់​ប្រកបដោយ​សីលធម៌​រស់នៅ និង​ទំនាក់ទំនង​ល្អជា​មួ​សមាជិក សមាជិកា មជ្ឈដ្ឋាន​នានា និង​ស្វែងរក​ផលប្រយោជន៍​រួម ដើម្បី​រីកចម្រើន គឺ​មិន​បូស​ឃ្លៀក  មិន​ខ្ពើម​មនុស្ស មិន​កំណាញ់ក្រៅតម្រា ជាដើម​។​
             
​អាជីវករ​ធំៗ​នៅ​ទីក្រុង​ព្រះសីហនុ បាន​លើកឡើងថា បើតាម​ការ​ស្ទៀបស្ទង់​មតិ ឃើញថា អាច​រកឃើញ​មេដឹកនាំ​ដ៏​ល្អ​ម្នាក់ ក្នុងចំណោម បេក្ខភាព ៣​នាក់ ទៅហើយ  ក្នុងនោះ មាន​បេក្ខភាព​លេខ​រៀង​ទី​៥​។
             
​ប្រភព​ដដែល បានបញ្ជាក់​ពី​ជំហ​របស់គាត់​ថា គាត់​ស្អប់ ណាស់​អា​លេខ ៧ ដោយសារ​លេខ ៧​នេះហើយ បានធ្វើ​ឲ្យ​រាស្ត្រ​វេទនា តែ​ការលើកឡើង​នេះ គាត់​និយាយ​ចំពោះ​គណបក្សនយោបាយ មាន​និន្នាការ​ប្រឆាំង មិន​សំដៅលើ​លេខ​រៀង​របស់​បេក្ខជន ឈរឈ្មោះ​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​នោះទេ​។​
            
​សូមបញ្ជាក់ថា បេក្ខភាព​ប្រធានសភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ មាន ៣​នាក់ ក្នុងនោះ មាន​លោក វណ្ណ សុខ​ហេង ថៅកែ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ តូ​តា​ល់ ស្ថិតក្នុង​លេខ​រៀង​ទី​៥    បុគ្គល​ម្នាក់នេះ ក្រៅពី​លុយកាក់​ទ្រព្យសម្បត្តិ គាត់​មាន​ទាំងអស់​។ លោក​ឧកញ៉ា ឡៅ កាំ​ង  ជា​បេក្ខភាព លំដាប់​លេខ​រៀង ទី​៧​។ លោក​ឧកញ៉ា​ម្នាក់នេះ អ្វីៗ​គាត់​មាន​ទាំងអស់ តែ​ខ្វះ​អ្នកគាំទ្រ​។  ដោយឡែក លោក សុខ សុង អតីត​ប្រធាន​ចាស់ ក៏មាន​វាសនា​មិនសូវ​ល្អ​ដែរ ព្រោះ​លេខ​រៀង​របស់គាត់ ១៦ បើ​ធ្វើ​លេខបូក​មក គឺ ៧ ដូចគ្នា​។
           
​ទោះជា​យ៉ាងនេះ​ក្តី នៅ​ថ្ងៃទី​១ ខែវិច្ឆិការ​ខាងមុខនេះ លទ្ធផល​និង​បង្ហាញ ជាក់ស្តែង​ហើយ ពេលនោះ ក៏មាន​អ្នក​ហាលអាវ ផងដែរ​។​
           
​សូមបញ្ជាក់​បន្ថែមថា cen  មិនបាន​បម្រើ​ផលប្រយោជន៍​បុគ្គល​ណា​នោះទេ​។ ការលើកឡើង​ខាងលើ គឺជា​មតិ​របស់​អ្នកគាំទ្រ​បេក្ខភាព​តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត cen មិន​ស្ថិតនៅក្នុង​ចង្កោម​សភាពាណិជ្ជកម្ម​នោះទេ​។ អ្វីដែល cen  ទទួលបាន ទើប​ធ្វើការ​ចុះផ្សាយ​៕