Chelsea រកបានជ័យជំនះលើកទី៣ ក្នុងចំណោម៩ប្រកួតមកនេះ (Video Inside)

ក្រុងឡុងដ៍៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea រកបាន៣ពិន្ទុក្នុងទឹកដីនៃកីឡដ្ឋាន Stamford Bridge របស់ខ្លួន ក្រោយលេងឈ្នះក្រុមភ្ញៀវ Aston Villa ២-០ កាលពីរាត្រីថ្ងៃសៅរ៍ ទី១៧ ខែតុលាដែលជាជ័យជំនះទី៣របស់ ក្រុមនៅ Premier League នៃរដូវកាលថ្មីនេះ ។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho បានចាប់ផ្តើមនៅរដូវកាលដ៏ត្រដាប ត្រដួសឆ្នាំ២០១៥-២០១៦នេះទាំងនៅ Premier League របស់អង់គ្លេស និងពានរង្វាន់អឺរ៉ុប UEFA Champions League ជាមួយនឹងកីឡាករលេងមិនយល់ចិត្តគ្នា និងសង់តង់គ្នាទាល់តែសោះ គ្រាដែលលេងពេញជើងគ្នាល្អណាស់ និងពុំមានកីឡាករសំខាន់ណារងរបួសជាដុំកំភួននោះឡើយ ។

ការទទួលបាន៣ពិន្ទុបន្ថែមទៀតនោះដែរ បានធ្វើឲ្យ Chelsea មាន១១ពិន្ទុឡើងមកឈរនៅលេខ១១ក្នុងតារាង បណ្តោះអាសន្ន ចាញ់ក្រុមរងជើងឯកឆ្នាំទៅ Manchester ដែលកំពុងគ្រប់គ្រងកំពូលតារាងនោះរហូតដល់ទៅ១០ពិន្ទុ Arsenal លេខ២ និង Manchester United មាន១៩ពិន្ទុស្មើគ្នាដែលសុទ្ធសឹងតែក្រុមឈ្នះដូចគ្នាក្នុងសប្តាហ៍ទី៩ ក្នុង ជើងទី១នេះ ។

២គ្រាប់របស់ក្រុមតោខៀវគឺបានកើតឡើងនៅនាទីទី៣៤ ពីការធ្វើបានសម្រេចដោយកីឡាករដើមកំណើតប្រេស៊ីល សញ្ជាតិអេស្ប៉ាញ Diego Costa នៅមុនពេលដែលខ្សែការពារ Alan Hutton ធ្វើប្រហែសធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី ៥៤រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Chelsea ២ និង Aston Villa ០ ៕