ចំបាប់លើខ្សាច់ ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ នៅ​វត្ត​វិហារ​សួគ៌

ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់លើខ្សាច់ នៅវត្តវិហារសួគ៌ ខេត្តកណ្តាលកន្លងទៅបាន ទទួលការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បន្ទាប់ពីប្រភេទចំបាប់លើខ្សាច់ បានបង្អួតជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយសារតែកីឡាចំបាប់លើខ្សាច់ ប្រហាក់ប្រហែលនឹងកីឡាចំបាប់បុរាណខ្មែរដែរ ។  

សកម្មភាពប្រកួតកីឡាប្រពៃណីនៅវត្តព្រះវិហាសួគ៌ ដែលបានទទួលការឧបត្ថម្ភថវិការពីក្រុមហ៊ុន CAM-BREW ,Co.LTD (Angkor beer, Pepsi, Revive, Angkor Puro) តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាសហការ រៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា សាលាឃុំវិហាសួគ៌ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានអះអាងដោយទទួលស្គាល់ថា ថ្វីបើការប្រកួតនោះមានចរឹក ជាការកម្សាន្ដសប្បាយសម្រាប់ថ្ងៃភ្ជុំក៏ពិតមែន តែវាបានបង្ហាញនូវសញ្ញាណកីឡានៅក្នុងការប្រកួតនោះ មិនតែ ប៉ុណ្ណោះជាការបំផុសមួយ ឲ្យមហាជនទូទៅស្គាល់ពីកីឡា ជាពិសេសប្រភេទចំបាប់បុរាណខ្មែរ និងចំបាប់លើខ្សាច់ (កូរ៉េ) នេះតែម្ដង ។

លោកបញ្ជាក់ថា ទាំងអ្នកប្រដាល់ចាស់ៗ ទាំងអ្នកប្រដាល់ក្មេងៗមកពីបណ្តាស្រុក-ភូមិ-ខេត្ត និងក្រុងដទៃបានមកចូល រួមក្នុងការប្រកួតនេះ ហើយចំពោះរង្វាន់សម្រាប់ជយលាភីមានមិនច្រើនទេ គឺគ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះ តែកីឡាករចំបាប់រីករាយក្នុងការចូលរួម ការប្រកួតនេះណាស់ ព្រោះការចូលរួមប្រកួតដើម្បីចង់វាស់ស្ទង់ពីសមត្ថភាពខ្លួនឯងផងដែរ ។ សម្រាប់ការប្រកួតចំបាប់រហូតដល់ទៅ៥០គូឯណោះ ហើយក្រៅពីនោះនៅមានការប្រកួតប្រណាំងសេះ និង ក្របី ព្រមទាំងការបង្ហាញពីក្បាច់គុនល្បុក្កតោទៀតផង ៕

ចំបាប់លើខ្សាច់ ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ នៅ​វត្ត​វិហារ​សួគ៌

ចំបាប់លើខ្សាច់ ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ នៅ​វត្ត​វិហារ​សួគ៌

ចំបាប់លើខ្សាច់ ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ នៅ​វត្ត​វិហារ​សួគ៌