អស្ចារ្យ​ណាស់​! ក្មេងប្រុស​ម្នាក់ រួចខ្លួន​ពី​ក្រុម​ចាប់ជំរិត ដោយសារ​ចេះ​ប្រើល្បិច​ពី​ខ្សែភាពយន្ត​

Sanofi

​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ​ពី Sichuan បាន​រួចខ្លួន​ពី​ការចាប់​ជំរិត អរគុណ​ដល់​រឿងកុន​ដែល​ខ្លួន​បាន​មើល ។​​

​ក្មេងប្រុស Xiaoyi ត្រូវបាន​គេ​ចាប់ជំរិត​នៅតាម​ផ្លូវ​ដែល​ខ្លួន​ទៅ​សាលា​កាលពី​ចុងខែ​កញ្ញា ហើយ​ត្រូវបាន​គេ​ចាប់​ទុក​ធ្វើ​ចំណាប់ខ្មាំង​នៅផ្ទះ​បោះបង់ចោល​មួយកន្លែង​នៅ Sichuan ដោយ​អ្នក​ចាប់ជំរិត បាន​ចង​ក្មេងប្រុស​នោះ​ជាប់ ។ ដោយសារតែ​ដឹងថា អ្នក​ចាប់ជំរិត​បាន​ចាក​ចេញពីផ្ទះ​នោះ​បាត់ Xiaoyi បាន​ជួយ​ខ្លួនឯង​ពី​ចំណង​ខ្សែ​ដែល​ចង​ជាប់​ខ្លួន រួច​ក៏បាន​ព្យាយាម​រត់គេច តែ​ក៏ត្រូវ​ជន​ចាប់ជំរិត​ដែល​កំពុង ផ្ញើ​សារ​នៅ​មាត់ទ្វារ​ចាប់បាន​វិញ ហើយក៏​ចាប់ចង​ក្មេងប្រុស​ម្តងទៀត​ឲ្យ​រឹតតែ​តឹង​ជាង​មុន ។ លើក​ទី​ពីរ​ដែល​ក្មេង ប្រុស​នោះ​ប្រុង​នឹង​រត់ រូបគេ​បានធ្វើ​ដូចជា​លើក​ទី ១ ដែរ តែ​ឆ្លាត​ជាង​មុន ដោយ​រូបគេ​បាន​ស្រែក​ពីរដង​សិន ទើប​ហ៊ាន​លួច​រត់ ។ ដោយសារតែ​ដៃ​នៅជាប់​ចំណង និង មុខ​គេ​ត្រូវ​គ្រប​ជាប់​នឹង​ថង់​ផ្លា​ស្ទិ​ក​ធ្វើ​ឲ្យ Xiaoyi អស់កម្លាំង ហើយ​អង្គុយ​តាម​ដងផ្លូវ​ចាំ​គេ​ជួយ​តែម្តង ហើយ​សំណាង​ដែលមាន​អ្នកជិះ​កាត់​ឃើញ​គេ រួច​ក៏​ទូរស័ព្ទ ហៅ​សមត្ថកិច្ច និង នាំ​ប្រជាជន​ក្បែរ​នោះមក​ជួយសង្គ្រោះ​គេ ។​
​ ​
​បន្ទាប់ពី​ជួបជុំ​គ្រួសារ​ហើយ​វិញ ក្មេងប្រុស​ឆ្លាត​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយសារតែ​ល្បិច​ពី​ភាពយន្ត​ដែល​ខ្លួន​បាន​មើល ទើប​អាច​រួចខ្លួន​បាន ដែល​រឿង​នោះ​ជួយ​ឲ្យ​ចេះ​ដោះស្រាយ ជាមួយ​អ្នក​ចាប់ជំរិត រក​ពេលវេលា​ឲ្យ​បាន​ច្រើន​សិន រួច​រង់ចាំ​រហូត​មាន​ពេលវេលា​ត្រឹមត្រូវ​អាច​រំដោះខ្លួន​បាន ៕ ថា​វរិ​ទ្ធ

Related