​យន្តហោះ​មួយគ្រឿង ធ្លាក់ចំ​ហាង​នំប៉័ង​ស្លាប់ និង​របួស ជាច្រើន​នាក់

កូ​ឡុំ​ប៊ី​៖​យន្តហោះ​មួយគ្រឿង បាន​ធ្លាក់ចំ​ហាង​នំប៉័ង​មួយកន្លែង​ដែលមាន​មនុស្ស​កកកុញ​នៅក្នុង​ទីក្រុង Bogota​នៃ​ប្រទេស​កូ​ឡុំ​ប៊ី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ និង​រងរបួស​យ៉ាងហោចណាស់​៧​នាក់​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា យន្តហោះ​ឯកជន ធន់​តូច ប្រភេទ Beechcraft 60 Duke មួយគ្រឿង បាន​ធ្លាក់ចំ ហាង​នំប៉័ង​មួយកន្លែង បន្ទាប់ពី​ចេញដំណើរ បានតែ ៣​នាទី​ប៉ុណ្ណោះ ពី​ព្រលានយន្តហោះ El Dorado ក្នុង​រាជធានី នៃ​ប្រទេស​កូ​ឡុំ​ប៊ី​។​

​រ​ភព​ដដែល​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ ក៏​កើតមាន​ស្ថានភាព​វឹកវរ ដោយ​អគ្គីភ័យ​បាន​ឆាបឆេះ ហាង​នំប៉័ង​នោះ និង​មាន​សម្លេង ក្មេង​ស្រែកយំ យ៉ាងខ្លាំង ហើយ​អ្នកស្រុក ក៏បាន​ចូលទៅ​ជួយ អ្នករងរបួស ចេញពី​អាគារ ដែល​កំពុងតែ​ឆាបឆេះ​នោះ ផងដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ ក៏បាន​មកដល់​កន្លែង​កើតហេតុ និង​ចាប់ផ្តើម បាញ់​ពន្លត់ភ្លើង តែម្តង ខណៈ​អ្នករងរបួស ក៏ត្រូវ​បាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា អ្នកបើកបរ​យន្តហោះ​ម្នាក់ និង​អ្នកដំណើរ នៅលើ​យន្តហោះ ចំនួន ៣​នាក់​ទៀត បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​។ រីឯ​ជនរងគ្រោះ​ផ្សេងទៀត ត្រូវគេ​ជឿជាក់ថា ស្ថិតនៅក្នុង​ហាង​នំប៉័ង នៅពេលដែល យន្តហោះ បាន​ធ្លាក់​ចុះមក​។​

​បើតាម​សម្តី របស់​មន្ត្រី​ប៉ូលីស បាន​ឲ្យ​ដឹងថា យន្តហោះ​ដែល​បាន​ធ្លាក់​នោះ គឺ​ធ្វើដំណើរ​ទៅកាន់ ទីក្រុង Guaymaral ដែល​ស្ថិត​ក្បែរ ទីក្រុង Bogota​។​

​គួរ​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​យន្តហោះ​ធន់​តូច បាន​ធ្លាក់ នៅក្នុង​ទីក្រុង Bogota ក្នុង​រយៈពេល ៣​ខែ ចុងក្រោយ​នេះ ដោយមាន​មនុស្ស​ស្លាប់​សរុប​ចំនួន​១១​នាក់​គិត​ទាំង​លើក​នេះ​៕

​យន្តហោះ​មួយគ្រឿង ធ្លាក់ចំ​ហាង​នំប៉័ង​ស្លាប់ និង​របួស ជាច្រើន​នាក់
​យន្តហោះ​មួយគ្រឿង ធ្លាក់ចំ​ហាង​នំប៉័ង​ស្លាប់ និង​របួស ជាច្រើន​នាក់
​យន្តហោះ​មួយគ្រឿង ធ្លាក់ចំ​ហាង​នំប៉័ង​ស្លាប់ និង​របួស ជាច្រើន​នាក់