កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ប្រិយមិត្ត​នូវ​កីឡដ្ឋាន​មួយ​របស់​​​ឥណ្ឌូណេស៊ី ដែល​មាន​​ឈ្មោះថា​ Gelora Bandung Lautan Api Stadium។ កីឡដ្ឋាន​នេះ​ ហាក់​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​បាល់ទាត់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​វា។​

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

ស្ថិត​នៅ​ស្រុក Gedebage ​ក្រុង​បានឌុង កីឡដ្ឋាន​​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៧២០០០នាក់​នេះ គឺ​ជា​ទឹក​ដី​នៃ​ក្រុម​បាល់ទាត់ Persib Bandung សម្រាប់​​ឆ្នាំ​២០១៥​។ វា​ត្រូវ​បាន​កសាង​ឡើង​កាល​ពី​​ខែ​តុលា ឆ្នាំ​២០០៩ និង​បើក​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មិនា ឆ្នាំ​២០១៣ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​៤០លាន​ដុល្លារ​អាមេរិក។

 

កីឡដ្ឋាន​នេះ បាន​ឆ្នៃ​ឡើង​តាម​ស្ដង់ដា​អន្តរជាតិ។ ទីលាន​ប្រើប្រាស់​ស្មៅ​ធម្មជាតិ​ប្រភេទ Zoysia Matrella ត្រូវ​តាម​លំដាប់​គុណភាព​របស់ FIFA។ ក្រៅ​ពី​ទីលាន​បាល់ទាត់ កីឡដ្ឋាន​នេះ​​មាន​កន្លែង​សម្រាប់​ប្រកួត​អត្តពលកម្ម​ផង​ដែរ។

 

ចង់​ដឹង​ថា​វា​ស្រស់​ស្អាត​បែប​ណា មើល​រូបភាព​មួយ​ចំនួន​នៃ​កីឡដ្ឋាន​នេះ​ ដូច​ខាង​ក្រោម៖​​

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

កីឡដ្ឋាន​មួយ​នៅ​ឥណ្ឌូណេស៊ី ស្អាត​មិន​ចាញ់​នៅ​អឺរ៉ុប

 

ចុច​អាន៖ ទី​លាន​បាល់​ទាត់​ប្លែកៗ​​ទាំង​១០​លើ​លោក

 
ដោយ៖ សុវត្ថិ

រូបភាព៖ wiki, infopersibforcirebon