Van Gaal ចង់​ឈ្នះ Man City ដើម្បី​បង្ហាញ​ថា Man Utd គឺជា​ក្រុម​ប្រជែង​ជើងឯក

Van Gaal ចង់​ឈ្នះ Man City ដើម្បី​បង្ហាញ​ថា Man Utd គឺជា​ក្រុម​ប្រជែង​ជើងឯក

លោក Louis Van Gaal ចង់​​ដឹកនាំ​ក្រុម​ផ្ដួល Manchester City នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ថា Manchester United គឺជា​ក្រុម​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ប្រជែង​ជើង​ឯក​លីក​​កំពូល​របស់​អង់គ្លេស។

 

Van Gaal ចង់​ឈ្នះ Man City ដើម្បី​បង្ហាញ​ថា Man Utd គឺជា​ក្រុម​ប្រជែង​ជើងឯក

 

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ ជឿ​ជាក់​ថា​ជ័យ​ជម្នះ​លើ Man City នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​គិត​ថា Man Utd មិន​មែន​ជា​ក្រុម​ប្រជែង​ជើង​ឯក ទាំង​អស់​ស្ងាត់​មាត់។​ ក្រុម Man Utd​ នឹង​ហក់​ទៅ​កាន់​កំពូល​តារាង Barclays Premier League ក្នុង​ករណី​ដែល Arsenal មិន​អាច​ឈ្នះ Everton ហើយ Man Utd ខ្លួនឯង អាច​បំបាក់ Man City នៅ​ក្នុង​ទឹក​ដី Old Trafford បាន។

 

ឆ្លើយ​តប​ក្នុង​កិច្ច​សម្ភាសន៍ លោក Van Gaal មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​រីក​រាយ​ជាមួយ​នឹង​ទំនួល​ខុស​ត្រូវ​របស់​កីឡាករ​គ្រប់រូប ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ទម្រង់​លេង របស់​ក្រុម។ ពួក​យើង​ត្រូវ​តែ​រក្សា​ការ​លេង​ល្អ​នេះ ដើម្បី​យក​ឈ្នះ Man City ហើយ​ថ្ងៃ​នោះ គឺជា​ពេល​ដែល យើង​បង្កើត​មហិច្ឆតា ដណ្ដើម​ពាន Premier League”។

 

បិសាច​ក្រហម Manchester United ដែល​បរាជ័យ ៣-០ ក្រោម​ថ្វី​ជើង​កាំភ្លើង​ធំ Arsenal កាល​ពី​សប្ដាហ៍​មុន បាន​ស្តា​មុខ​មាត់​ឡើង​វិញ​កាល​ពី​ថ្ងៃសៅរ៍ ក្រោយ​យក​ឈ្នះ Everton ៣-០ វិញ ក្រោម​ការ​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ Rooney, Schneiderlin និង Ander Herrera៕

 

Van Gaal ចង់​ឈ្នះ Man City ដើម្បី​បង្ហាញ​ថា Man Utd គឺជា​ក្រុម​ប្រជែង​ជើងឯក

 

ចុចអាន៖ Van Gaal ​សរសើរ​កីឡាករ​២​នាក់ ដែល​​ធ្វើ​​​ឲ្យ​ Man Utd ឡើង​ជើង​ខ្លាំង

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail