រក​ឃើញ​ក្រុម​កីឡា​អេឡិចត្រូនិក​ថៃ​តំណាង​ប្រទេស​ទៅ​ប្រកួត​ MATIC 2016​


រក​ឃើញ​ក្រុម​កីឡា​អេឡិចត្រូនិក​ថៃ​តំណាង​ប្រទេស​ទៅ​ប្រកួត​ MATIC 2016​

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​វិញ្ញាសា​ AK2​ របស់​ថៃ​ដែល​មាន​ឈ្មោះ​ថា​ XSHOT Thailand Championship 2015 បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ខណៈ​ដែល​ ក្រុម​ជើងឯក​សម្រាប់​ឆ្នាំ​២០១៥​នេះ​​​បាន​ទៅ​លើ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ Superior​ដែល​នឹង​តំណាង​ឲ្យ​ប្រទេស​ថៃ​ទៅ​ចូល​រួម​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែមករា​ ឆ្នាំ​២០១៦។

 

រក​ឃើញ​ក្រុម​កីឡា​អេឡិចត្រូនិក​ថៃ​តំណាង​ប្រទេស​ទៅ​ប្រកួត​ MATIC 2016​ សកម្មភាព​ប្រកួត

 

មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ឡើយ Superior ​នៅ​​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​​ ក្នុង​ការ​ប្រកួត​​តាម​រយៈ​ការ​ផ្ដួល​ក្រុម​​ខ្លាំង​ៗ​ជា​ច្រើន​នៅ​វគ្គ​១៦​ក្រុមគេ​បាន​យក​​ឈ្នះ ៣-០ លើ​ក្រុម Inspiration , វគ្គ​៨ក្រុម​ឈ្នះ​ ៣-០ លើ​ក្រុម Magazine ខណៈ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ផ្តួល​ក្រុម Professor ​​​១០-៦ (ប្រកួត​លើ​២​ផែន​ទី) មុន​ឈាន​ទៅ​បំបាក់​ក្រុម​ Estrell tikie ដោយ​លទ្ធផល​ ៥-០ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

 

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក Superior ទទួល​បាន​ជើង​ឯក​ក្នុង​ពាន​រង្វាន់​នេះ​​៥​ឆ្នាំ​ជាប់​ៗ​គ្នា​ហើយ​ខណៈ​ដែល​ឆ្នាំ​២០១១​ដល់​២០១៣​ ប្រើ​ឈ្មោះ Rebirth ប៉ុន្ដែ​នៅ​​ឆ្នាំ​២០១៤ ​ក្រោយ​ទទួល​បាន​ជើង​ឯក​ពាន​រង្វាន់​តំបន់​អាស៊ី MATIC2014 ទើប​ប្ដូរ​ឈ្មោះ​ទៅ​ជា Superior នឹង​បាន​​​ផ្លាស់​ប្ដូរ​សមាជិក​មួយ​ចំនួន​។

 

ប្រ​សិន​បើ​ពុំ​មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ​ Superior​ និង Estrell tikie នឹង​ត្រូវ​ក្លាយ​ជា​ក្រុម​​តំណាង​ប្រទេស​ថៃ​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្ដរ​ជាតិ MATIC2016​ ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែ​មករា​ដើម​ឆ្នាំ​២០៦​ខាង​មុខ​នេះ។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ថៃ​បាន​ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ច្រើន​ឆ្នាំ​មក​ហើយ។

 

រក​ឃើញ​ក្រុម​កីឡា​អេឡិចត្រូនិក​ថៃ​តំណាង​ប្រទេស​ទៅ​ប្រកួត​ MATIC 2016​ ក្រុម​ជើង​ឯក​លើក​ពាន

 

ងាក​មក​កាន់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​របស់​កម្ពុជា​វិញ​​ ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​ជាតិ​CCC2015 ​និង​ចាប់​ផ្ដើម​វគ្គ​​ជម្រុះ​តាម​បណ្ដា​ខេត្ត​ក្រុង​នា​នា​ចាប់​ពី​ថ្ងៃ​ទី​២៤ តុលា​នេះ​តទៅ​ខណៈ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​ក្នុង​កម្ម​វិធី​បុណ្យ​សមុទ្រ៕​

 

ព័ត៌មាន​លំអិត​ទាក់​ទង​នឹង​ការ​ប្រកួត​ សូម​ចុច​ត្រង់​នេះ …

 

អត្ថបទ៖ អ៊ៅ លីហ៊រ