សម្តេចតេជោ ហ៊ុន សែន៖ នយោបាយរបស់ គណបក្សសង្រ្គោះជាតិ នឹងធ្វើឲ្យកើតសង្រ្គាម ពេលឈ្នះឆ្នោត (មានសំឡេង)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា   សង្រ្គាម ឬរបប ប៉ុល ពត ច្បាស់ជាកើតឡើងជាថ្មី ប្រសិនបើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ដោយសារតែគណ  បក្សប្រឆាំង បាននិងកំពុងដាក់ចេញគោលនយោបាយមួយ ដែលមិនខុសពីលំនាំរបស់បនប្រល័យពូជសាស្រ្ត ប៉ុល   ពត នាំឲ្យមានការគុំគួន និងរើសអើងគ្នាក្នុងជាតិសាសន៍ខ្មែរតែមួយ។ ក្នុងនោះការផ្លាស់ប្តូរតំណែង របស់មន្រ្តីសា  ធារណៈ និងកងកម្លាំងប្រដាប់អាវុធ ក៏ជាដើមចម នៃការផ្ទុះសង្រ្គាមផងដែរ។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេសលោក សម រង្ស៊ី ប្រធានបក្សជាញឹកញយ តែងបានផ្ញើសារទៅកាន់   អ្នកគាំទ្ររបស់ខ្លួនថា នឹងធ្វើកំណែទម្រង់លើវិស័យនានា បន្ទាប់ពីខ្លួនឈ្នះឆ្នោត ក្នុងនោះរួមមានការដកហូតដីធ្លីពី  ក្រុមឈ្មួញខិលខូច ហើយខ្លួន ក៏ប្រកាសបង្កើតប្រព័ន្ធតុលាការ ដើម្បីផ្តន្ទាទោសឈ្មួញ និងក្រុមអ្នកមានទុច្ចរិតផង  ដែរ។

សារនយោបាយនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា ជាសារនយោបាយមួយដ៏គ្រោះថ្នាក់សម្រាប់   សម្រាប់សង្គម ហើយឈានទៅការកើនសង្រ្គាមមិនអាចចៀសផុតនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា   សារនយោបាយរបស់បក្សប្រឆាំងនេះ មិនខុសពីសារនយោបាយរបស់ ប៉ុល ពត នាឆ្នាំ៧៤-៧៥ ឡើយ ដែលតែង  ប្រកាសកាត់ទោសមេដឹកនាំរបបសាធារណរដ្ឋដូចជា៖ លន់ នល់ សិរីមតៈ ចេង ហេង លោក អ៊ីនតាំ សុស តែន  ឡុង បូរ៉េត និង លោក ហង់ ដូណាស់ ជាដើម។

សម្តេច បានគូសបញ្ជាក់ថា «ប៉ុន្តែអ្នករកស៊ីនោះ ត្រូវគេគំរាមបង្កើតតុលាការក្រោយគេឈ្នះទៅទៀត។ សង្រ្គាមផ្ទៃ  ក្នុង ផ្ទុះដាច់ខាត ត្រូវតែផ្ទុះ ព្រោះអី អាពតហ្ហា ៧៤-៧៥ ថា នឹងកាត់ទោស លន់ នល់ សិរីមតៈ ចេង ហេង លោក   អ៊ីនតាំ សុស តែន ឡុង បូរ៉េត និង លោក ហង់ ដូណាស់ ៧នាក់។ ប្រកាសតាំងពី ៧៤-៧៥ ដល់រួចហើយអាពត   កាត់ទោសម៉ាប្រទេស។ ឥឡូវសារនយោបាយចេញមកហើយ បើគេឈ្នះ គេនឹងបង្កើតតុលាការ កាត់ទោសអ្នករក  ស៊ីខុសច្បាប់»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើដូចជាសារនយោបាយ ដែលបក្សប្រឆាំងលើកឡើងមែន   នោះ ប្រព័ន្ធតុលាការ និង ច្បាប់ថ្មី នឹងត្រូវបង្កើតឡើងពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ហើយនឹងនាំឲ្យមាន  ការដើរចង្អុលមុខអ្នកនេះ អ្នកនោះថា ខុសអីចេះ ខុសអីចុះ ដែលវាមិនខុសពីសម័យប៉ុលពតនោះឡើយ។

សម្តេចតេជោ បានលើកឡើងទៀតថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ចង់ប្តឹងក្រុមឈ្មួញខិលខូចរកស៊ីខុស  ច្បាប់ ហេតុអ្វី ក៏ចាំបាច់ដល់ឈ្នះឆ្នោត មិនព្រមប្តឹងពីឥឡូវទៅ?

សម្តេចនាយករដ្ឋមន្រ្តី ដែលបានធ្វើការបង្រួបបង្រួមខ្មែរគ្រប់ភាគីជម្លោះនៅក្នុងប្រទេស ក្រោយការវាយផ្តួលរបប  កម្ពុជាប្រជាធិបតេយ្យរូបនេះ បានគូសបញ្ជាក់ថា ការលើកឡើងរបស់សម្តេច មិនមែនជាការបំភ័យ ឬគំរាមនោះទេ   តែសង្រ្គាម ឬ របប ប៉ុល ពត នឹងកើតជាថ្មី ប្រសិនបើគណបក្សសង្រ្គោះជាតិ អនុវត្តតាមគោលនយោបាយ ដែល  ខ្លួនបានដាក់ចេញនេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន គោលនយោបាយរក្សាអ្នកចាស់ មិនដាក់អ្នកថ្មីរបស់គណបក្សសង្រ្គោះជាតិ ក៏នឹង   នាំឲ្យមានសង្រ្គាមផងដែរ។ សម្តេចបានលើកឡើងបើទោះបីមានការរក្សាអ្នកចាស់ដូចជា នាយឧត្តមសេនីយ៍ ប៉ុល   សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ ណេត សាវឿន អគ្គស្នងការនគរបាល  ជាតិ ឲ្យនៅកាន់តំណែងដដែល តែបែរជាដកតាមកងពលនេះ ឬកងពលនោះ នោះសង្រ្គាមនៅតែផ្ទុះ។

មួយវិញទៀត បើគណបក្សសង្រ្គោះជាតិរក្សាអ្នកចាស់ នឹងនាំឲ្យអ្នកតស៊ូក្នុងបក្សមានការខឹងសម្បាឡើងនោះ បាតុ  ភាព ក៏នឹងកើតឡើងផងដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ នយោបាយរបស់ គណបក្សសង្រ្គោះជាតិ នឹងធ្វើឲ្យកើតសង្រ្គាម ពេលឈ្នះឆ្នោត (មានសំឡេង)