​លទ្ធផល​ចាប់ឆ្នោត​បែងចែក​គូប្រកួត​Play-off ឡើងទៅ​Euro 2016

កីឡា​៖​បន្ទាប់ពី​ការប្រកួត​ជំ​រុះ​បាល់ទាត់​ទ្វីបអឺរ៉ុប Euro 2016 នៅ​ប្រទេស​បារាំង​បានបញ្ចប់​តាម​ពី​ពូ​ល​នីមួយៗ ក្រុម​លំដាប់​ទី​បី ត្រូវបាន​ចាប់ឆ្នោត​បែងចែក​គូរ​ប្រកួត​ម្សិលមិញ​នេះ​នៅ​ទីក្រុង Nyon ប្រទេស​ស្វី​ស​។​

​ក្រុម​កំពូល​តារាង​ពីរ​ក្នុង​ពូ​ល នីមួយៗ​មាន​សិទ្ធ​ស្វ័យប្រវត្តិ​ទៅ​ប្រទេស​បារាំង​ឆ្នាំក្រោយ ខណៈ​ក្រុម​លេខ​បី​ក្នុង​ពូ​ល​នីមួយៗ​នៅមាន​ឱកាស​ចុងក្រោយ​គឺ Play-Off តែ ក្រុម​តួ​ក​គី​ជា​ក្រុម​លេខ​បី​ល្អ​បំផុត​ប្រៀបធៀប​នឹង​ក្រុម​លេខ​បី​នៃ​ពូ​ល ដទៃ ដែល​ធ្វើអោយ​តួ​ក​គី​ក៏មាន​សិទ្ធ​ស្វ័យប្រវត្តិ​ទៅ Euro 2016 ផងដែរ​។ ដោយឡែក​នៅសល់​៨​ក្រុម​ទៀត​ត្រូវបាន​ចាប់ឆ្នោត​បែងចែក​គូប្រកួត​ដែលជា​លទ្ធផល​គឺ​៖

- ក្រុម​ម្ចាស់ផ្ទះ Euro 2012 អ៊ុយ​ក្រែ​ន​ត្រូវ​ជួប​ជាមួយ Slovenia

- ក្រុម​ស៊ុយអែត​នឹងត្រូវ​ជួប​ដា​ណឺ​ម៉ាក​ដែល​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​តំបន់ Scandinavian ជាមួយគ្នា​

- បូ​ស្នៀ​ដែល​សង្ឃឹម​បង្ហាញខ្លួន​លើកដំបូង​នៅ Euro ត្រូវ​ឆ្លងកាត់​សាធារណរដ្ឋ​អៀក​ឡង់​

- ណ័​រវេ​យ​ត្រូវ​ជួប​ហុង​គ្រី​

​ការប្រកួត​ជើង​ទីមួយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២,១៣,១៤​ខែវិច្ឆិកា​ខាងមុខ ខណៈ​ជើង​ទី​ពីរ​នឹងធ្វើ​ឡើង​បី​ថ្ងៃ​បន្ទាប់​៕

​លទ្ធផល​ចាប់ឆ្នោត​បែងចែក​គូប្រកួត​Play-off ឡើងទៅ​Euro 2016