ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

ក្រុមហ៊ុន ​GoldFX Investment (GFX)​ បាន​បង្កើន​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​អំពី​ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​ ដែល​ហៅ​កាត់​ថា​ CWW​ កាន់​តែ​ខ្លាំង​ឡើង​នៅ​តាម​បណ្តា​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ។​

 

មុន​ការ​ប្រកួត​មក​ដល់​នៅ​ថ្ងៃទី​ ២៩​ តុលា ​ខាងមុខ​ ក្រុម​ការងារ​របស់​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​ចុះចែក​ខិត​បណ័្ណ​នៅ​តាម​គោលដៅ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ។​ គោលដៅ​សំខាន់​ៗ​ដែល​ពួកគេ​បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​រួម​មាន​នៅ​តាម​សួន​សាធារណៈ​សាកលវិទ្យាល័យ​ និង​ផ្សារ​ទំនើប​នានា។​ ការ​ផ្សព្វផ្សាយ​នេះ​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​ ពី​សាធារណជន​ដោយ​ មាន​អ្នក​សួរ​នាំ ​និង​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ច្រើន​នាក់​ផង​ដែរ។​

 

ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

 

សកម្មភាព​ផ្សព្វផ្សាយ​របស់​បុគ្គលិក​ GFX ពី​សង្គ្រាម​រូបិយប័ណ្ណ​នៅ​តាម​គោលដៅ​នានា

ក្រៅ​ពី​ផ្សព្វផ្សាយ​នៅ​តាម​ទីតាំង​ខាងលើ​ កន្លង​មក​ក្រុមហ៊ុន​ GFX​ ក៏​ធ្លាប់​ផ្សព្វផ្សាយ​នៅ​ភោជនីយដ្ឋាន​ Mango Mango ​និង​ក្លឹប​កម្សាន្ត​ Epic ​រួច​មក​ហើយ។​

 

កម្មវិធី​ប្រកួតប្រជែង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​ទិញ-លក់​រូបិយប័ណ្ណ​ដើម្បី​ទាញ​យក​ផល​ចំណេញ​នេះ​មាន​ការ​លើក​ទឹកចិត្ត​ជា​ពិសេស​ដល់​យុវនារី​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ដែល​មក​ចុះ​ឈ្មោះ។​ បើ​នារី​ណា​ម្នាក់​មក​ចុះ​ឈ្មោះ​ប្រកួត​ នោះ​គាត់​នឹង​ទទួល​បាន​សំបុត្រ​ចុះ​ឈ្មោះ​សម្រាប់​នារី​ម្នាក់​ទៀត​មក​ចូល​រួម​ប្រកួត​ដោយ​ឥត​គិត​ថ្លៃ។​ ហើយ​បើ​បុរស​ណា​ម្នាក់​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក៏​នឹង​ទទួល​បាន​ការ​ចុះ​ឈ្មោះ​សម្រាប់​មិត្តភក្តិ​ស្រី​ណា​ម្នាក់​ដោយ​ឥត​គិតថ្លៃ​ដូចគ្នា។​ កម្មវិធី​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​នារី​ឲ្យ​ចូលរួម​កាន់​តែ​ច្រើន។​

 

អ្នក​ចូលរូម​កម្មវិធី​ CWW ​នៅ​ថ្ងៃ​ទី​ ២៩ ​តុលា​ខាងមុខ​នឹង​ទទួល​បាន​ភាព​រីករាយ​ជាច្រើន​ដូចជា​ អាច​ឈ្នះ​ iPhone 6s ​សាច់​ប្រាក់​សរុប​ចំនួន​ ២ ៨៨៨ ដុល្លារ​ ការ​រាំ​ច្រៀង​កម្សាន្ត​ក្នុង​បន្ទប់​ KTV ​របស់​ក្លឹប​ Epic ​រួម​ជាមួយ​ភេសជ្ជៈ​ និង​ស្រាបៀរ​ផ្សេងៗ​ទៀត​ផង។

 

ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

 

សកម្មភាព​ផ្សព្វផ្សាយ​របស់​បុគ្គលិក​ GFX ពី​សង្គ្រាម​រូបិយប័ណ្ណ​នៅ​តាម​គោលដៅ​នានា

 

ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​ដំណាក់កាល​ទី​ ១​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ​តុលា​ខាងមុខ​ពី​ម៉ោង​ ២ ​រសៀល​ ដល់​ម៉ោង​ ៨​ ល្ងាច។​ ការ​ប្រកួត​នេះ​គឺ​អាច​មាន​អ្នក​ចូលរួម​ចន្លោះ​ពី​ ២៤០ ​នាក់​ ដោយ​បែងចែក​ជា​ ៤ ​ក្រុម​ និង​ក្នុង​មួយ​ក្រុម​មាន​ ៦០​ នាក់​ដើម្បី​ប្រកួតប្រជែង។​ ក្នុង​ពេល​នៃ​ការ​ប្រកួត ​រៀងរាល់​៤៥ ​នាទី​ឬ ​១ម៉ោង​ ម្តង​ យើង​នឹង​ធ្វើការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដើម្បី​ប្រគល់​សាច់​ប្រាក់​ជូន​ដល់​អ្នក​ដែល​មាន​សំណាង។ ​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ អ្នក​ដែល​ឈ្នះ​ជា​បុគ្គល​រង្វាន់​ទី ​១ នឹង​ទទួល​បាន​ iPhone 6s ​មួយ​គ្រឿង​អម​ដោយ​សាច់​ប្រាក់​សុទ្ធ​ចំនួន​ ២៨៨ ​ដុល្លារ​ និង​ឥណទាន​បន្ថែម​ ៦៨៨ ​ដុល្លារ​ទៅ​ក្នុង​គណនី​ពិត​ (live account) ​និង​រង្វាន់​ទី ​២ ​ទទួល​បាន​សាច់​ប្រាក់​សុទ្ធ​ចំនួន​ ៦៨៨ ​ដុល្លារ​ និង​ឥណទាន​បន្ថែម​ ៦៨៨ ​ដុល្លារ​ទៅ​ក្នុង​គណនី​ពិត​ (live account) ​ដើម្បី​ធ្វើការ​ទិញ-លក់​ដោយ​ផ្ទាល់​នៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ។​ ចំណែក​សមាជិក​ក្រុម​ដែល​ឈ្នះ​នឹង​ទទួល​បាន​ឥណទាន​ ១០០ ​ដុល្លារ​ទៅ​ក្នុង​គណនី​ពិត​ (live account) ​របស់​ពួកគេ​ម្នាក់ៗ​ ហើយ​នឹង​ការ​កម្សាន្ត​សប្បាយ​នៅ​បន្ទប់​ខារ៉ាអូខេ​ក្លឹប​ Epic ​ការ​ញ៉ាំ​ស្រា​សាំប៉ាញ​ និង​ស្រាបៀរ​ដើម្បី​អបអរ​នឹង​ជ័យជម្នះ​នោះ​ទៀត​ផង។​

 

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់៖​ វិបសាយ៖​ www.currencyworldwar.com ​និង​ ទំព័រ ​Facebook៖​ GFX Investment៕

 

ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

 

ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

 

ក្រុមហ៊ុន​ GFX​ ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​ Currency World War​ កាន់​តែ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​

 

សកម្មភាព​ផ្សព្វផ្សាយ​របស់​បុគ្គលិក​ GFX ពី​សង្គ្រាម​រូបិយប័ណ្ណ​នៅ​តាម​គោលដៅ​នានា

 

អត្ថបទ៖ ប្រាក់ ចាន់សីហា
រូបភាព៖ ​ផ្តល់​ដោយ GFX