មនុស្ស ​១៤០ ​នាក់ ​មាន​ចិត្ត​ស្រលាញ់​បរិស្ថាន ចូល​រួម​សម្អាត​ទី​ក្រុង​ភ្នំពេញ

មនុស្ស ​១៤០ ​នាក់ ​មាន​ចិត្ត​ស្រលាញ់​បរិស្ថាន ចូល​រួម​សម្អាត​ទី​ក្រុង​ភ្នំពេញ

មនុស្ស​ជាង ១៤០ នាក់ ដែល​ជា​បុគ្គលិក​មក​ពី​ក្រុមហ៊ុន Naga World បាន​ចូល​រួម​សម្អាត​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​កាន់​តែ​មាន​សោភណភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ និង​ ប្រជាជន​ទាំង​មូល។

 

 

មនុស្ស ​១៤០ ​នាក់ ​មាន​ចិត្ត​ស្រលាញ់​បរិស្ថាន ចូល​រួម​សម្អាត​ទី​ក្រុង​ភ្នំពេញ

 
តាំង​ពី​ព្រឹក​ព្រលឹម​ម៉ោង​ប្រមាណ ​៧​ ព្រឹក អ្នក​ចូល​រួម​ទាំង​អស់​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សម្អាត​នៅ​មុខ​ព្រះ​បរម​រាជ​វាំង និង​ទី​តាំង​សំខាន់​ផ្សេង​ទៀត​ដូច​ជា សួនច្បារ​វត្ត​បទុម និង​ សួនច្បារ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន ដើម្បី​រើស​សំរាម​សម្អាត​ទី​ក្រុង។

 
ចំពោះ​គោល​បំណង​ នៃ​សកម្មភាព​នេះ ​លោក​ Christoper Park អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន Naga World និង ​ជា​អ្នក​ផ្ដួចផ្ដើម​ បាន​និយាយ​ថា ការ​រៀប​ចំ​នេះ​ គឺ​ដើម្បី​ឲ្យ​ទី​ក្រុង​ស្អាត គ្មាន​សំរាម និង​ ជា​ការ​រួម​ចំណែក​ជួយ​សង្គម​ ព្រម​ទាំង​ជា​សារ​អប់​រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ស្រលាញ់​បរិស្ថាន មិន​ចោល​សំរាម​ផ្ដេសផ្ដាស។

 
សកម្មភាព​ទាក់​ទង​នឹង​ការ​សម្អាត​បរិស្ថាន​លើក​ទី ​៤​ នេះ ជួយ​ប្រជាជន​រស់​នៅ​ក្នុង​បរិស្ថាន​ល្អ​សម្រាប់​អនាគត​កាន់​តែ​ប្រសើរ​ នៃ​សហគមន៍ និង​ អប់រំ​សាធារណជន​តាម​រយៈ​ការ​បង្ហាញ​ពី​វិធី​មួយ​នៃ​ការ​រស់​នៅ​ស្អាត៕

 

 

មនុស្ស ​១៤០ ​នាក់ ​មាន​ចិត្ត​ស្រលាញ់​បរិស្ថាន ចូល​រួម​សម្អាត​ទី​ក្រុង​ភ្នំពេញ

 

មនុស្ស ​១៤០ ​នាក់ ​មាន​ចិត្ត​ស្រលាញ់​បរិស្ថាន ចូល​រួម​សម្អាត​ទី​ក្រុង​ភ្នំពេញ

 

 

អត្ថបទ៖ លឹម សុ​នា
រូបថត៖ ទូរសព្ទដៃ