កងកម្លាំង​អីុ​រ៉ា​ក់​បើក​ការ​វាយលុក​លើ​រណសិរ្ស​3​ប្រឆាំង​ពួក​រដ្ឋ​អិុស្លា​ម

កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១៨ តុលា បាន​វាយ​រុលទៅមុខ​លើ​រណសិរ្ស​៣ ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អិុស្លា​ម​ដែល​ពង្រឹង​ទីតាំង​ទប់ទល់​នៅ​ជុំវិញ​ទីក្រុង BAIJI ហើយ​រំកិល​ទៅ​ក្បែរ​ទីក្រុង​រ៉ា​ម៉ា​ឌី និង​ក្រុង​ហា​វី​ហ្សា ។

បណ្តា​នាយទាហាន​អីុ​រ៉ា​ក់​គូសបញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​ជួយ​ទ្រទ្រង់​ដោយ​បណ្តា​កងជីវពល​បាន​បើក​ធ្វើ​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​នូវ​ការ​វាយលុក​ធំ​មួយ​លើ​ទីក្រុង BAIJI ប្រមាណ​ជា​២០០​គីឡូម៉ែត្រ ភាគ​ខាងជើង​ក្រុង​បា​ដា​ដ ។ ទីក្រុង​នេះ​ជាទី​ក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ទាំងឡាយ ដែល​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ចាប់តាំងពី​ការ​វាយលុក​ធំ​របស់​ក្រុម​នេះ​ពី​ខែមិថុនា ឆ្នាំ​២០១៤ មក ។

កងកម្លាំង​ប្រឆាំង​ក្រុម​រដ្ឋ​អិុ​ស្លា​ម ក្នុង​នោះ​មាន​យុទ្ធ​ជន​ក្រុម HACHD AL CHAABI និង​ពួក​ជីវពល​ស៊ី​អីុ​ត​គាំទ្រ​ដោយ​អីុរ៉​ង់​ជា​ច្រើន​ពាន់​នាក់​វាយ​ដណ្តើម​យក​បាន​ផ្នែក​មួយ​ធំ​នៃ​ទីក្រុង BAIJI និង​បណ្តា​តំបន់​ជុំវិញ ។ កងកម្លាំង​នេះ​កំពុងធ្វើការ​បោសសំអាត​សង្កាត់​មួយ​ចំនួន​នៃ​ទីក្រុង BAIJI ក្នុង​នោះ​មាន​សង្កាត់​តា​មី​មនា​ភាគ​ខាងលិច​ក្រុង ព្រម​ទាំង​តំបន់​ផ្សារ​ភាគ​កណ្តាល​ក្រុង ។ ឧត្តមសេនីយ៍​ប៉ូលិស​ម្នាក់​និយាយ​ថា សមាជិក​ក្រុម​រដ្ឋ​អិុ​ស្លា​ម​មួយ​ចំនួន​នៅ​មាន​វត្តមាន ក្នុង​ទីនោះ​នៅឡើយ ។

ឧត្តមសេនីយ៍​យោធា​អីុ​រ៉ា​ក់​ម្នាក់​ចាត់​ទុក​ថា ជោគជ័យ​ធំ​បំផុត​មួយ​ចាប់តាំងពី​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៤ មក ចំពោះ​ការ​រុលទៅមុខ​របស់​កងទ័ព​អីុ​រ៉ា​ក់​ក្នុង​ទីក្រុង BAIJI ។ កងកម្លាំង​រដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំទៅ​មិ​ញ​មក ដណ្តើម​យក​បាន​ពី​ក្រុម​រដ្ឋ​អិុ​ស្លា​ម​រាល់​តំបន់​ដែល​ក្រុម​នេះ​វាយ​កាន់កាប់​នៅ​ភាគ​ខាងត្បូង​ក្រុង​បា​ដា​ដ និង​តំបន់​ឯទៀត​ៗ​នៅ​ភាគ​ខាងជើង​រដ្ឋធានី ពិសេស​ទីក្រុង​ទី​គ្រី​ត​ភាគ​ខាងត្បូង​ក្រុង BAIJI ។

ឧត្តមសេនីយ៍​ម្នាក់​អះអាង​ថា ពេល​នេះ​កងទ័ព​បាន​រុល​ឆ្ពោះទៅ​កាន់​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ហើយ​ប៉ុនប៉ង​កាលពី​ថ្ងៃ​ទី​១៨ តុលា ឡោម​ព័ទ្ធ​ទីក្រុង​ហា​វី​ហ្សា ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងកើត​ក្រុង​ទី​គ្រី​ត ។ ប្រតិបត្តិការ​ចាប់ផ្តើម​ក្នុង​តំបន់​២ គឺ​តំបន់​មួយ​នៅ​ភាគ​ខាងលិច​ក្រុង​គៀរ​គុក​ជិត​ក្រុង​អាល់​ហ្វា​តា​ហ៍ ហើយ​ប្រតិបត្តិការ​មួយទៀត​នៅ​ភាគ​ខាងត្បូង​ក្រុង​គៀរ​គុក ជិត​ទីតាំង​ប្រេងកាត​អាល់​ឡាស់ ។

ចំណែក​កងកម្លាំង​ឃើ​ត​អីុរ៉ា​ក់​វិញ រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ក៏​បាន​វាយ​រុលទៅមុខ​នា​ភាគ​និរតី​ទីក្រុង​គៀរ​គុក ដែល​ពួក​គេ​ត្រួតត្រា​ដែរ ។

ការ​រួមរឹត​ក៏​ធ្វើ​ផង​ដែរ​លើ​ទីក្រុង​រ៉ា​ម៉ា​ឌី ទីប្រជុំជន​ខេត្ត​អាល់​អាន​បា ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​នៅ​ទីនោះ កងកម្លាំង​សន្តិសុខ​ទ្រទ្រង់​ដោយ​ពួក​យុទ្ធ​ជន​កុលសម្ព័ន្ធ​ស៊ុន​នី​ត មូលដ្ឋាន និង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។

ឧត្តមសេនីយ៍​អីុ​ស្មា​អីុ​ល ម៉ា​ហា​ឡា​វី នៃ​ទី បញ្ជាការដ្ឋាន​ប្រតិបត្តិការ​នៅ​ខេត្ត​អាល់​អាន​បា អះអាង​ថា តំបន់ ALBOU FARRAJ ពេល​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ទាំងស្រុង​របស់​យើង​ហើយ​ទីក្រុង​រ៉ា​ម៉ា​ឌី ស្ថិត​នៅ​ឯកោ​ទាំងស្រុង​ដាច់​ពី​ភាគ​ខាងជើង ៕