អ្នក​ភូមិចំណុះ​ជើង​វត្ត​សិរី​វ័ន្ត​​​លើក​គ្នាតវ៉ា​មុខ​សាលា​ខេត្ត​​សុំអន្តរាគមន៍​រឿង​តែង​តាំង​ចៅ​អធិការ​វត្ត

ខេត្ត​តាកែវ​​ ៖ ​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ តា​ជី យាយ​ជី​ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​សិរី​វ័ន្ត ហៅ​វត្ត​ក្បាល​សំរោង​ ស្ថិត​ក្នុង​ភូមិ​ទ្រា ស្រុក​សំរោង​ បាន​លើក​គ្នា​ប្រមាណ​១៣៥នាក់​ជិះ​រថយន្ត​៤​គ្រឿង​មក​ដល់​មុខ​សាលា​ខេត្ត​​ដើម្បី​សុំ​ឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ​អន្តរាគមន៍​ពី​រឿង​តែង​តាំង​​គ្រូសូត្រ​ស្តាំ​ព្រះ​នាម​អ៊ូច ទូច ព្រជ​ន្ម​៣០​វស្សា បួស​ជា​សង្ឃ​បាន​ចំនួន​១៣​វស្សា​ ​ឱ្យ​ឡើង​ជា​ចៅ​អធិការ​វត្ត​ តែ​ភាគី​ម្ខាង​ទៀត​ដែល​រួម​មាន​អាជ្ញា​ធរ​ស្រុកផង​មិន​គាំ​ទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ដោយ​សារ​ព្រះ​អង្គ​មិន​សូវ​គង់​នៅ​វត្ត​ទេ គឺ​ទៅ​រៀន​នៅ​ភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​អាជ្ញា​ធរ​ស្រុក​ក៏​ដូច​ជា​តា​ជី យាយ​ជី និង​ប្រជា​ពលរដ្ឋ​គាំ​ទ្រ​ភិក្ខុ​ វឹម ធៀង ដែល​ទើប​តែ​បួស​បាន​៣​វស្សា​ឱ្យ​ឡើង​ជា​ចៅ​អធិការ​វត្ត​ ដោយ​សារ​ភីក្ខុ​ វឹម ធៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គង់​នៅ​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​វត្ត​ជាប់​ជា​ប្រចាំ។

ទាក់​ទិន​រឿង​នេះ លោក​ជូ វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ជំរាប​ដល់​ប្រជា​ពលរដ្ឋ ព្រម​ទាំង​តា​ជី យាយ​ជី​ដែល​មក​តវ៉ាមុខ​សាលា​ខេត្ត​នេះ​ថា ការ​តែង​តាំង​ព្រះ​សង្ឃ​មិន​ពាក់​ព័ន្ធ​​ជាមួយ​អភិ​បាល​ខេត្ត​ទេ​ គឺ​ពាក់​ព៍ន្ធ​នឹង​សម្តេច​សង្ឃ​នាយក​។

លោក​បាន​ជំរាប​បន្ថែម​ថា ការ​តែង​តាំង​នេះ​គឺ​ត្រូវ​មាន​ការ​ឯក​ភាព​ពី​អាជ្ញា​ធរ​ស្រុក​ ធម្មកា​រ​ស្រុក និង​មេគណ​ស្រុក​។ ឆ្លើយ​តប​នឹង​ការ​ជំរាប​ជូន​របស់​លោក​ជូ វ៉ាន ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា ពួក​គាត់​មិន​ខ្វល់​ថា​រឿង​នេះ​ពាក់​ព័ន្ធ​ខាង​ណា​ទេ សំខាន់គឺគាត់​ចាំស្តាប់​ប្រសាសន៍​របស់​លោក​អភិ​បាល​ខេត្តសិន​​​។

​គេ​មិន​ទាន់ដឹង​ថា លោក​អភិ​បាល​ខេត្ត​នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា​ទេ ​ព្រោះ​ពេល​នេះលោក​កំពុង​ជាប់​រវល់ប្រជុំ៕