​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​​ ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់

​រាជ​ធានីភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ​​​​​មាន​​រៀបចំ​ពិធីបើក​សិក្ខាសាលា​ថា្ន​ក់​ជាតិ​ ​ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ឱស​ថ​ព្យា​បាល​​ជំងឺគ្រុនចាញ់​ហាមឃាត់ ដែល​​​​​​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ នៅ​សាល​ប្រជុំ​ភោ​ជនី​យដ្ឋា​ន​ទន្លេបាសាក់ ។

​​សិក្ខាសាលា​​ខាងលើ​នេះបាន​ប្រព្រឹត្តទៅក្រោម​អធិបតីភាព ​លោក​ឧត្តមសេនីយ៍ឯក ​ជា សុ​មេធី អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ តំណាង​​លោក​​នាយ​ឧត្តម​សេនីយ៍​ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​អម​ដោយ​គ្រូ​ឧទ្ទេសនាម​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ គឺ​លោក​ឧត្តមសេនីយ៍ត្រី​ ឡុ​ង ស្រេង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច ។

​សមាសភាព​សិក្ខាកាម​ រួម​មាន ​ថ្នាក់​ស្នងការ​រងទាំង​២៥​រាជធានី/ខេត្ត​ទទួល​បន្ទុក​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សរុប​ទាំងអស់​ចំនួន​៦៩​រូប ។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលានេះ លោក​ឧត្តមសេនីយ៍ឯក​ ជា សុ​មេធី ​បាន​ឲ្យ​ដឹង​ថា ​លោក​​មាន​​ទឹកចិត្ត​រីករាយ​ជាទីបំផុតចំពោះ​វត្តមាន​អស់លោក​ ​លោកស្រី​ ដែល​បាន​ចូល​រួម​​ក្នុង​អង្គ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ដែល​មានការ​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ​សកល​តាម​រយៈ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​UNOPS ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព