តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

Wu Shu Di តារា​ម៉ូដែល​ហុងកុង​ក្លាយ​ជា​មនុស្ស​អស់​សង្ឃឹម​និង​បាន​គិត​ខ្លី​បន្ទាប់​ពី​រូប​ស្រាត​របស់​នាង​ត្រូវ​គេ​បង្ហោះ​បូក​រួម​ជា​មួយ​នឹង​ ការ​មិន​ខ្វាយ​ខ្វល់​ពី​ប៉ូលិស​ចំពោះ​រឿង​ក្ដី​របស់​នាង។

 

តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

 

គេហទំព័រ Ifeng បាន​ឲ្យ​ដឹង​ថា សារព័ត៌មាន​​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​របស់​ហុងកុង​​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ពី រឿង​ក្ដី​របស់​តារា​ម៉ូដែល​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Wu Shu Di ដែល​មាន​ឈ្មោះ​អង់គ្លេស​ថា Yoyo ត្រូវ​គេ​ទម្លាយ​រូប​អាក្រាត​របស់​នាង​នៅ​លើ​គេហទំព័រ​រឿង​ក្ដៅ​សាច់​ជា​ច្រើន។

 

ហេតុការណ៍​នេះ​បាន​ឡើង​ដល់​ចំណុច​កំពូល​នៅ​ពេល Yoyo បាន​ពឹង​ពាក់​ដល់​ការ​អន្តរាគមន៍​របស់​ប៉ូលិស​តែ​បាន​ត្រឹម​តែ​ទទួល​ការ​គ្រវី​ក្បាល​តែ​ប៉ុណ្ណោះ។ ដោយ​ទ្រាំ​នឹង​រឿង​នេះ​លែង​បាន Yoyo បាន​អារ​ក​ដៃ​សម្លាប់​ខ្លួន។ សំណាង​ល្អ នាង​បាន​គ្រួសារ​និង​មិត្តភ័ក្ដិ​មក​ជួយ​ទាន់​ពេល​វេលា។

 

តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

 

យោង​តាម​រាយ​ការណ៍ ព្រឹក​ថ្ងៃ​ទី ១៨ ខែ​តុលា Yoyo ដោយ​ទប់​នឹង​សម្ពាធ​​នៃ​ការ​បែក​ធ្លាយ​រូប​អាក្រាត​បូក​រួម​ជាមួយ​នឹង​វិបត្តិ​រឿង​ស្នេហា​មិន​បាន នាង​បាន​អារ​ក​ដៃ​ហើយ​បាន​ថត​រូប​បង្ហោះ​លើ Facebook ថា “បើ​ខ្ញុំ​ស្លាប់​ទៅ ពួក​អ្នក​ឯង​នឹង​ទទួល​ទោស​នៅ​ចំពោះ​មុខ​ច្បាប់។ ទោះ​បី​ខ្ញុំ​ស្លាប់​ទៅ​ក្លាយ​ទៅ​ជា​ខ្មោច​ក៏​មិន​បណ្ដោយ​ពួក​អ្នក​ឯង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ…” បន្ទាប់​មក​នាង​បាន​បន្ថែម​ថា “ប៉ូលិស​មិន​ទទួល​សំណុំ​រឿង​របស់​ខ្ញុំ ដូច​នេះ​ហើយ​ខ្ញុំ​នឹង​យក​សេចក្ដី​ស្លាប់​មក​ជំនួស”។

 

បន្ទាប់​ពី​បាន​ឃើញ​ពាក្យ​សម្ដី​អស់​សង្ឃឹម​របស់ Yoyo ឪពុក​ម្ដាយ​និង​មិត្តភ័ក្ដិ​បាន​រូតរះ​មក​ផ្ទះ​​និង​​​ជួយ​សង្គ្រោះ​នាង​បាន​ទាន់​ពេល​វេលា។ អស់​រយៈ​ពេល​សង្គ្រោះ​បន្ទាន់​បី​ម៉ោង Yoyo ត្រូវ​បាន​សង្គ្រោះ​បាន​សម្រេច​។ ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍ នាង​បាន​ឲ្យ​ដឹង​ថា មុន​នោះ​ខ្លួន​បាន​ទទួល​ថត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយ។ ខាង​ក្រុមហ៊ុន​នោះ​បាន​តម្រូវ​ឲ្យ Yoyo ថត​ដោយ​មិន​មាន​​អ្វី​ទាំង​អស់​មក​គ្រប​ខ្លួន។ ដើម​ឡើយ តារា​ម៉ូដែល​​នេះ​មិន​បាន​យល់​ព្រម​នោះ​ទេ តែ​គេ​បាន​ឲ្យ​តម្លៃ​ខ្លួន​នាង​​ឡើង​ដល់​ខ្ទង់​លាន​និង​បាន​សន្យា​ថា និង​រក្សា​រូប​ទាំង​នេះ​មិន​ឲ្យ​បែក​ធ្លាយ​ចេញ​ក្រៅ​នោះ​ទេ ព្រម​ទាំង​សន្យា​ថា​នឹង​ជួយ​ដល់​អាជីព​របស់​នាង​នៅ​អឺរ៉ុប​និង​អាមេរិក ទើប​នាង​ទទួល​ពាក្យ​ថត។

 

Yoyo បាន​ប្រាប់​ទៀត​ថា នាង​បាន​ទៅ​សុំ​ជំនួយ​ពី​ខាង​ប៉ូលិស​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ តែ​នៅ​ចំពោះ​មុខ​ការ​សុំ​អង្វរ​របស់​នាង ប៉ូលិស​បែរ​ជា​មាន​អាកប្បកិរិយា​ព្រងើយ​កន្តើយ​ទៅ​វិញ។ “ខ្ញុំ​បាន​សួរ​ទៅ​កាន់​ប៉ូលិស​ថា បើ​សិន​ជា​រួប​ស្រាត​របស់​ខ្ញុំ​ត្រូវ​គេ​ចែក​ចាយ​នៅ​ថ្ងៃ​ស្អែក​ តើ​ត្រូវ​គិត​យ៉ាង​ម៉េច?” ប៉ូលិស​គ្រាន់​តែ​ប្រាប់​ថា “គ្មាន​វិធាន​ការ​អ្វី​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ដែរ សូម្បី​តែ​រឿង​អាស្រូវ​របស់ Edison Chen គ្មាន​អ្វី​ធំ​ដុំ​ផង”។

 

Yoyo ជា​តារា​ម៉ូដែល​​និង​តារា​សម្ដែង​ម្នាក់​ដែល​មាន​ឈ្មោះ​ល្បី​គួរ​សម​នៅ​ហុងកុង ដែល​ធ្លាប់​បាន​ចូល​សម្ដែង​រឿង​ល្បី​ៗ​ដូច​ជា “Lan Kwai Fong 2” និង​ថ្មី​នេះ​បំផុត​គឺ​រឿង “Lost in Hong Kong’៕

 

តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

 

តារា​ម៉ូដែល​ហុងកុង អារ​ក​ដៃ​សម្លាប់​ខ្លួន​ព្រោះ​ធ្លាយ​រួប​អាក្រាត​លើ​វិបសាយ​អាសអាភាស

 

 

ចុចអាន៖ភាព​បាក់ទឹកចិត្ត​ពី​ក្រោយ​ភាព​ឆើតឆាយ​​របស់​តារា​កូរ៉េ​ ៧ដួង​ដែល​អ្នក​មិន​ដឹង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ បរទេស