ព្រាប សុវត្ថិ និង​ នាយ​ព្រែក​ថា៖ “បើ​មាន​ឱកាស​នឹង​សម្ដែង​រួមគ្នា​ម្ដង​ទៀត”

ព្រាប សុវត្ថិ និង​ នាយ​ព្រែក​ថា៖ “បើ​មាន​ឱកាស​នឹង​សម្ដែង​រួមគ្នា​ម្ដង​ទៀត”

កំពូល​តារា​សម្ដែង ​លោក ព្រាប សុវត្ថិ និង​ នាយ​ព្រែក ដែល​ជា​ដៃគូ​សម្ដែង​ជាមួយ​គ្នា​ដ៏​សក្ដិសម​កាលពី ១០ ឆ្នាំ​មុន​នោះ​បាន​ឲ្យ Sabay ដឹង​ដូចគ្នា​ថា ​ពួកគេ​រីករាយ​នឹង​ចាប់​ដៃគូ​ជាមួយ​គ្នា​ម្ដង​ទៀត​ប្រសិន​បើ​មាន​ពេល​នោះ​មែន។

 

ព្រាប សុវត្ថិ និង​ នាយ​ព្រែក​ថា៖ “បើ​មាន​ឱកាស​នឹង​សម្ដែង​រួមគ្នា​ម្ដង​ទៀត”

 

ម្ចាស់​បទ “ខ្លុយ​ស្នេហ៍​ត្នោត​ទេរ” បាន​ពោល​ពាក្យ​សរសើរ​កូន​ប្រុស​យាយ យ៉យ ថា ” រតនៈ ជា​ក្មេង​ប្រុស​ល្អ និង​មាន​ទេពកោសល្យ​ក្នុង​ការ​សម្ដែង។” លោក ព្រាប សុវត្ថិ បាន​បន្ថែម​យ៉ាង​ខ្លី​ថា ​ពេល​សម្ដែង​ជាមួយ ព្រែក គឺ​គាត់​ធ្វើ​បាន​ល្អ​ណាស់។ មិន​តែ​ប៉ុណ្ណោះ​បុរស​កូន​បី​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​មាន​ឱកាស ហើយ​ខាង​ក្រុមហ៊ុន​ចង់​ឲ្យ​សម្ដែង​ជាមួយ​គ្នា​ម្ដង​ទៀត​លោក​នឹង​ចាប់​ដៃគូ​ម្ដង​ទៀត​ជាមួយ​នាយ​ភ្លាម។

 

ព្រាប សុវត្ថិ និង​ នាយ​ព្រែក​ថា៖ “បើ​មាន​ឱកាស​នឹង​សម្ដែង​រួមគ្នា​ម្ដង​ទៀត”

 

 

ចំណែក ខេង រតនៈ ហៅ​នាយ​ព្រែក វិញ​បាន​និយាយ​ថា៖ “ខ្ញុំ​យល់​ឃើញ​ថា​ការ​សម្ដែង​រវាង​ខ្ញុំ​ជាមួយ​គាត់ (ព្រាប សុវត្ថិ) មាន​ភាព​ស៊ីចង្វាក់ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​បងប្អូន ជាពិសេស​ការ​សម្ដែង​បែប​ស្រុក​ស្រែ​នេះ​ (ម្អម​ស្រែ) តែ​ម្ដង។ ព្រោះ​តែ​មាន​បទ​ចម្រៀង​ពីរោះ រួម​នឹង​ការ​សម្ដែង​ល្អ​ធ្វើឲ្យ​ផ្ទៃ​សាច់​រឿង​នៃ​ចម្រៀង​មាន​ភាព​ទាក់ទាញ​រវាង​គាត់ និង​ខ្ញុំ។”

 

តារា​វ័យ ២១​ឆ្នាំ ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បទ “ម្អម​ស្រែ” គឺជា​ចម្រៀង​ដំបូង​ដែល​លោក​បាន​រួម​សម្ដែង​ជាមួយ​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​បទ​ដែល​ថត​មុន​រឿង “នេសាទ​ក្រពើ” ។

 

ព្រាប សុវត្ថិ និង​ នាយ​ព្រែក​ថា៖ “បើ​មាន​ឱកាស​នឹង​សម្ដែង​រួមគ្នា​ម្ដង​ទៀត”

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ​លោក ព្រាប សុវត្ថិ និង ​នាយ ព្រែក គឺជា​ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​ក្នុង​អំឡុង​ពេល​១០ ឆ្នាំ​មុន ហើយ​បទ​ដែល​ធ្វើឲ្យ​គេ​ស្គាល់​កូន​យាយ យ៉យ កាន់​តែ​ច្បាស់​គឺ​បទ “ម្អម​ស្រែ” នេះ​ឯង៕

 

អត្ថបទ៖ទ្រី រ៉ាវី