តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

នៅ​ពេល​ថ្មី​ៗ​នេះ​មាន​​ការ​ស្ទង់​មតិ​​តាម​រយៈ​​កម្មវិធី “King of Mask Singer” ដើម្បី​ស្វែងរក​តារា​ចម្រៀង​កូរ៉េ​ដែល​មាន​សំឡេង​ល្អ​ពី​ធម្មជាតិ។ ក្រោយការ​សាកសួរ​និង​បោះ​ឆ្នោត​​ពី​មតិ​អ្នក​ជំនាញ​​ក្នុង​វិស័យ​សិល្បៈ​៤០រូប​​ ថា​តើ​​តារា​រូប​ណា​ដែល​មាន​​ទឹកដម​សំឡេង​ពីរោះ​ គេ​រើស​បាន​តារា​១០​រូប​។ ខាង​ក្រោម​គឺ​ជា​ចំណាត់​ថ្នាក់​​តារា​១០​រូប​ដែល​​ច្រៀង​ពីរោះ៖

 

​​​​៩.Solar ក្រុម MAMAMOO និង Yang Yoseobក្រុម BEAST (លេខ៩​ស្ទួន)

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

ត្បិត​តែ Solar មិន​ទាន់​ចេញ​បទ​ចម្រៀង​ទោល​ផ្ទាល់​ខ្លួន​លើ​កដំបូង​ ប៉ុន្តែ​ពេល​ថ្មី​ៗ​កន្លងទៅ​ នាង​បាន​បញ្ចេញ​សំឡេង​យ៉ាង​ល្អ​ក្នុង​កម្មវិធី “King of Mask Singer”។ អ្នក​បោះ​ឆ្នោត​ម្នាក់​បាន​និយាយ​ថា៖ “Solar មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ច្រៀង​បាន​ពីរោះ​ក្នុង​ការ​សម្ដែង​របស់​នាង”។

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

សម្រាប់ Yang Yoseob មាន​ការ​សរសើរ​ច្រើន​ពី​ទឹកដម​សំឡេង​របស់​គេ ចាប់​តាំង​ពី​​បង្ហាញ​ខ្លួន​ដំបូង​ជា​អ្នក​ច្រៀង​ដ៏​សំខាន់​ក្នុង​ក្រុម BEAST រហូត​ចេញ​អាល់ប៊ុម​ទោល​ខ្លួន​ឯង​មាន​ចំណង​ជើង​ថា “The First Collage”។​ ប្រភព​ផ្ទៃ​ក្នុង​បង្ហាញ​ថា Yang មាន​ការ​គ្រប់គ្រង​ដង្ហើម​​និង​ដាក់​អារម្មណ៍​ក្នុង​ការ​ចម្រៀង​ល្អ។

 

៨. Solji ក្រុម EXID

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

​ Solji ចូល​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​ដំបូង​​ជា​សមាជិក​ក្រុម 2NB ​ក្រោយ​មក​​ក៏​បាន​ចូល​ហ្វឹកហាត់​សំឡេង​ មុន​ក្លាយ​ជា​សមាជិក EXID។ អ្នក​បោះ​ឆ្នោត​និយាយ​ថា៖​”នាង​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចូលចិត្ត​​​ចម្រៀង​របស់​នាង”។

 

៧.Kyuhyun ក្រុម Super Junior

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

សមាជិក​មាន​អាយុ​ក្មេង​ជាង​គេ​ក្នុង​ក្រុម Super Juniorរូប​នេះ ត្រូវ​គេ​មើល​ឃើញ​យូរ​មក​ហើយ​ថា​ មាន​សំឡេង​ល្អ​ក្នុង​ក្រុម។ Kyuhyun បាន​ចេញ​ចម្រៀង​ដំបូង​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​មាន​ចំណង​ជើង​ថា “At Gwanghwamun” និង​បាន​ចេញ​អាល់ប៊ុម​ទី​២​ចំណង​ជើង​ថា​ “Fall, Once Again” កាល​ពី​សប្ដាហ៍​មុន។ ភាព​ខ្លាំង​របស់​តារា​​វ័យ​២៧​ឆ្នាំ​គឺ មាន​សំឡេង​សុភាពរាបសារ​ ហើយ​សំឡេង​នេះ​មាន​តែ​គេ​ម្នាក់​គត់”។

 

៦. Taeyang​ ក្រុម BIGBANG

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

​Taeyang​ ចេញ​អាល់ប៊ុម​ចម្រៀង​​ដំបូង​ក្នុង​ឆ្នាំ​២០១០ មាន​ចំណង​ជើង​ថា “Solar” និង​​ទទួល​ការ​គាំទ្រ​ខ្លាំង​ចំពោះ​បទ​ចុង​ក្រោយ​របស់​គេ​ដែល​មាន​ចំណង​ជើង​ថា “Eyes, Nose, Lips” ស្ថិត​ក្នុង​អាល់ប៊ុម​ទី​២​។ អ្នក​ដែល​បោះឆ្នោត​​ឲ្យ​តារា​កម្ពស់​ទាប​នេះ​និយាយ​ថា៖ “សំឡេង​របស់ Taeyang​ ពិត​ជា​ខ្ពស់ ជ្រាលជ្រៅ និង​មាន​បច្ចេកទេស។

 

៥. Jung Eun Ji ក្រុម A Pink

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

​​Jung Eun Ji គឺ​ជា​តារា​ចម្រៀង​សំខាន់​ក្នុង​ A Pink។ ចំពោះ​សំឡេង​របស់​ Jungគេ​វាយ​តម្លៃ​ថា៖”នាង​មាន​សំឡេង​ស្អាតនិង​ស្រស់ស្រាយ ទោះ​ជា​ពេល​ស្រែក​ខ្លាំង​ក៏​ដោយ”។

 

៤. Jonghyunក្រុម SHINee

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

តារា​​ចម្រៀង​សំខាន់​ក្នុង​ក្រុម SHINeeរូប​នេះ​បាន​​និពន្ធ​ចម្រៀង​ខ្លួន​ឯង​សម្រាប់​អាល់ប៊ុម​ចម្រៀង​ដំបូង​ “Base” របស់​​ខ្លួន។ Jonghyun ទទួល​ការ​សរសើរ​ពី​អ្នក​បោះឆ្នោត​ឲ្យ​​គេ​ថា៖”គេ​មាន​សំឡេង​ស្រទន់​មាន​មន្ត​ស្នេហ៍​និង​សមត្ថភាព​ច្រៀង​បាន​ល្អ”។

 

៣. Xiah Junsu

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

តារា​ចម្រៀង​ទោល​និង​សមាជិក​ក្រុម JYJ Xiah Junsuធ្លាប់​បាន​បង្ហាញ​ទេពកោសល្យ​ជា​ច្រើន​ទៅ​កាន់​ពិភពលោក តាម​រយៈ​ការ​​បញ្ចេញ​អាល់ប៊ុម​​សំឡេង​ចំនួន​៣​និង​អាល់ប៊ុម​តូច​២​ទៀត​តាំង​ពី​ឆ្នាំ២០១២។ Xiahត្រូវ​គេ​សរសើរ​ថា​៖”គេ​មាន​សំឡេង​ស្រែក​ឡើង​​ល្អ ជា​ពិសេស​សំឡេង​​ដ៏​ទាក់ទាញ​របស់​គេ”។

 

២. Hyorin ក្រុម SISTAR

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

អ្នក​បោះឆ្នោត​ឲ្យ Hyorinនិយាយ​ថា៖”​នាង​គឺ​តារា​ចម្រៀង​ដែល​សំឡេង​មិន​ញ័រ ឬ​រអាក់រអួល ហើយ​​​ពោរពេញ​ដោយ​ថាមពល និង​ពិបាក​រក​សំឡេង​តារា​ណា​មក​ប្រដូច​បាន​ណាស់”។

 

១. Taeyeonក្រុម Girls’ Generation

 

តារា​កូរ៉េ​១០​រូប​ដែល​គេ​ឲ្យ​តម្លៃ​​ថា​មាន​សំឡេង​ពីរោះ​ពី​ធម្មជាតិ​ពិត​ៗ

 

​​​Taeyeon ជាប់​ចំណាត់​ថ្នាក់​លេខ​១​ជា​តារា​ដែល​មាន​សំឡេង​ពីរោះ​។ នាង​ទើប​តែ​ចេញ​ចម្រៀង​ដំបូង​មាន​ចំណង​ជើង​ថា “I”។ អ្នក​ជំនាញ​ផ្នែក​តន្ត្រី​​បាន​និយាយ​ពី​សំឡេង​របស់ ​​Taeyeon ថា នាង​មាន​សំឡេង​បញ្ចូល​ក្នុង​អារម្មណ៍​និង​បង្ហាញ​ភាព​ខ្លាំង។ ចំណែក​ឯ​អ្នក​បោះឆ្នោត​ឲ្យ​នាង​ម្នាក់​ទៀត​និយាយ​ថា៖ “​​Taeyeonមាន​ទេពកោសល្យ​ធ្វើ​ឲ្យ​ចម្រៀង​មានន័យ​ និង​អាច​ច្រៀង​​កន្លែង​លំបាក​ៗ​បាន​ដោយ​មិន​ដាច់​ដង្ហើម”។

 

ចុះ​ប្រិយមិត្ត​វិញ​គិត​ថា​អ្នក​ទាំង​១០​រូប​ខាង​លើ​នរណា​ច្រៀង​ពីរោះ​ជាង​គេ?

 

ចុចអាន៖ដឹងទេ​​តារា​កូរ៉េ​ពេល​ឡើង​ល្បី ធ្វើ​អ្វី​មក​វិញ​​ដើម្បី​សងគុណ​ឪពុក​ម្ដាយ?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖soompi