បុគ្គលិក ណាហ្គាវើល ជាង១០០នាក់ ស្ម័គ្រចិត្តរួមគ្នា សំអាតទីក្រុងភ្នំពេញ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៥ នេះ ក្រុមបុគ្គលិក ណាហ្គាវើល ប្រមានជាង១០០នាក់ មាន មោទនភាពដែល បានរួមចំណែក ក្នុងសកម្មភាពសម្អាត ទីក្រុងភ្នំពេញ ដោយការស្ម័គ្រចិត្ត ពីបុគ្គលិកគ្រប់ផ្នែក និង គ្រប់កម្រិតនៃ ការទទួលខុសត្រូវ នៅក្នុងសណ្ឋាគារនេះ ហើយជាថ្មីម្តងទៀតណាហ្គាវើល បានចូលរួម ក្នុងការ សំអាត ទីក្រុងនិង ជួយធ្វើឲ្យ រាជធានីភ្នំពេញ ជាកន្លែងដែលល្អ សម្រាប់ប្រជាជនយើង និង ភ្ញៀវទេសចរ។

លោក Christopher Park អ្នកគ្រប់គ្រងទូទៅណាហ្គាវើល បានមានប្រសាសន៍ថា «យើងមានការរីករាយ ក្នុងការ រៀបចំ កម្មវិធីថ្ងៃសម្អាតម្តងទៀត ហើយនេះ គឺជាលើកទី៤ ដែលណាហ្គាវើលបានចូលរួម។ យើងជឿថា នេះគឺជា ការទទួលខុសត្រូវរបស់យើងរាល់គ្នា ក្នុងការមើលថែរក្សាទីក្រុង និងបរិស្ថាន របស់យើង។

គោលបំណងក្នុងការរៀបចំ សកម្មភាពប្រមូលសំរាមនេះឡើង គឺដើម្បីធ្វើឲ្យទីក្រុងភ្នំពេញស្អាត គ្មានសំរាម និង ជាការរួមចំណែកជួយសង្គម ព្រមទាំងជាសារអប់រំដល់ប្រជាពលរដ្ឋឲ្យមានការស្រលាញ់បរិស្ថាន មិនចោលសំរាម ផ្តេសផ្តាស»។

អ្នកស្ម័គ្រចិត្តបានជួបប្រជុំគ្នា នៅខាងមុខ ព្រះបរមរាជវាំង ទាំងព្រឹកព្រលឹម និងចាប់ផ្តើមដើរប្រមូលសំរាម ចាប់ពី នៅខាងមុខ ព្រះបរមរាជវាំង ទៅសួនច្បារវត្តបទុមវត្តី ហើយបានដើរត្រឡប់មកណាហ្គាវើលវិញ តាមសួនច្បារ សម្តេច តេជោ ហ៊ុន សែន។ ពួកគេបានធ្វើជា ឯកអគ្គរដ្ឋទូត ផ្នែកបរិស្ថាន ដោយជូនដំណឹង មួយចំនួនធំពីសារៈ សំខាន់ នៃការថែរក្សា ទីក្រុងបៃតង និង បរិស្ថានល្អដល់ប្រជាពលរដ្ឋ នៅជុំវិញនោះ។

លោក សុធារ៉ា អ្នកប្រតិបត្តិផ្នែកទីផ្សារណាហ្គាវើល បាននិយាយថា «យើងទាំងអស់គ្នា ចង់រស់នៅក្នុងបរិស្ថានល្អ និង វិធីដែលល្អបំផុត គឺការធ្វើឱ្យវាកើតឡើងដោយការរួមចំណែករបស់ខ្លួនយើងម្នាក់ៗ»។

ការផ្តួចផ្តើមកម្មវិធីនេះ បើកដំណើរការដោយអ្នកស្ម័គ្រចិត្ត ដើម្បីអភិរក្ស បរិស្ថានពី ណាហ្គាវើល នឹងប្រមូល សំរាមដែលបំពុល និង ជាប្រភពពិតនៃការបង្កឱ្យមានជំងឺតាមដងផ្លូវនៅក្នុងទីក្រុង សម្រាប់អនាគតកាន់តែប្រសើរ នៃសហគមន៍របស់យើង និងអប់រំដល់សាធារណជន តាមរយៈការបង្ហាញពី វិធីមួយនៃការរស់នៅស្អាត៕