កំណែ Update ដ៏ធំ Tweak Activator សម្រាប់ iOS 9

Tweak Activator ដែលជា Tweak ដែលចាំបាច់នឹងត្រូវតែមានលើ ឧបករណ៍ដែល Jailbreak រួចរាល់នោះ ឥឡូវនេះត្រូវបាន ម្ចាស់អ្នកបង្កើត Tweak នេះគាត់ចាប់ផ្តើមចេញកំណែទម្រង់ថ្មីហើយគឺ សម្រាប់តម្រូវអោយប្រព័ន្ធប្រតិបត្តិការ iOS 9។

កំណែ Update ដ៏ធំ Tweak Activator សម្រាប់ iOS 9

សម្រាប់កំណែទម្រង់ 1.9.6 Beta 2 វាកំពុងតែស្ថិតក្នុងការសាកល្បងនៅឡើយ ប្រសិនបើវាអាចប្រើជាផ្លូវការបាន គាត់នឹងសម្រេចបញ្ចូលកំណែទម្រង់ថ្មីនេះ ចូលទៅកាន់ Source Bigboss តែម្តង។

កំណែ Update ដ៏ធំ Tweak Activator សម្រាប់ iOS 9

អ្វីដែលពិសេសសម្រាប់កំណែ Update ថ្មីនេះវាបញ្ចូលមុខងារមួយទៀតគឺបញ្ជារ Shortcut ផ្សេងៗ ដោយប្រើប្រាស់មុខងារ 3D Touch លើ iPhone 6s និង iPhone 6s Plus តែម្តង អ្នកគ្រាន់តែកំណត់វារួចរាល់ និង ចុចសង្កត់អោយរាងធ្ងន់ដៃ លើកម្មវិធី Settings អោយជាប់វានឹងលោតមុខងារ ដែលអ្នកបានកំណត់ដូចជា បើកអ៊ីនធើណែត, បើកមុខងារ Low Power និង មុខងារផ្សេងៗទៀតជាដើម។

កំណែ Update ដ៏ធំ Tweak Activator សម្រាប់ iOS 9

ខាងក្រោមនេះជាកំណែទម្រង់ថ្មីត្រូវបានបន្ថែមលើ Activator 1.9.6៖

  • ដើរជាមួយ iOS 9
  • បន្ថែមតម្រូវការ Shortcut លើ iOS 9
  • បន្ថែមមុខងារ 3D Touch សម្រាប់ iPhone 6s និង iPhone 6s Plus
  • ដើរជាមួយ Multi-Touch iOS 9
  • និងកំណែទម្រង់ជាច្រើនទៀត

ដោយសារតែ វាកំពុងតែស្ថិតក្នុងការ​តេស្តសាកល្បងដូច្នេះវាកំពុងតែស្ថិតក្នុង Source របស់ម្ចាស់ Tweak នេះនៅឡើយដែល អ្នកអាចទាញយកបានភ្លាម ឬ រង់ចាំចេញជាផ្លូវការលើ Bigboss ក៏បាន។ តោះសម្រាប់មិត្ត អ្នកអានដែលចង់ទាញយក សូមធ្វើតាមការ ណែនាំខាងក្រោមនេះ៖

បញ្ចាក់៖ សម្រាប់ iOS 9 ប៉ុណ្ណោះនៅក្នុងជំនាន់ក្រោយនេះ ហើយសូមធ្វើតាមការណែនាំ របស់យើងខ្ញុំអោយបានត្រឹមត្រូវ ព្រោះបើមានបញ្ហាផ្សេងៗ ខេមបូ មិនទទួលខុសត្រូវ សម្រាប់ប្រិយមិត្ត ដែលមិនបានធ្វើតាមការណែនាំ របស់ ខេមបូរីផតឡើយ។

  • សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source http://rpetri.ch/repo
  • ក្រោយពេលដែលបន្ថែមរួចរាល់ សូមធ្វើការស្វែងរក Activator និងធ្វើការតម្លើង និង Respring
  • ដើម្បីអោយឧបករណ៍របស់អ្នកដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) ឧបករណ៍របស់អ្នកសារជាថ្មី

ប្រសិនបើ Tweak នេះអាចប្រើប្រាស់បានដោយរលូន មិនមានបញ្ហាអ្វី ហើយវានឹងបញ្ចូលទៅកាន់ Bigboss ខេមបូ នឹងជម្រាបជូនប្រិយមិត្តនៅពេលក្រោយៗទៀត ហើយបើអ្នកមានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាចធ្វើការ បញ្ចេញមតិនៅខាងក្រោមនេះបាន ក្រុមការងារ យើងខ្ញុំនឹងឆ្លើយតបអោយបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន!!!!

  • ដោយ: Meng
  • 3:21 PM, 19 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ