គិត​​ថា​​ទើស​​ទាល់​​អត់ ពេល​​ដែល iOS9 មាន​​អក្សរ​​ត្រង់​​នេះ? អ្នក​​អាច​​បិទ​​វា​​បាន តាម​​វិធី​​នេះ!

យើងអាចហៅវាបានថាជា មុខងារថ្មីមួយ ដែលគេប្រទះឃើញ មាននៅលើប្រព័ន្ធ ប្រតិបត្តិការ iOS9 ហើយអ្នកប្រើប្រាស់ អាចចុចលើពាក្យ មួយខ្សែខាងលើនេះ ដើម្បីត្រលប់ទៅ កាន់កម្មវិធីដែល បើកហើយមុនមួយបាន។

សម្រាប់មុខងារនេះ ថ្មីថ្មោងសម្រាប់ អ្នកប្រើប្រាស់ ដូចនេះពេលខ្លះ ក៏មានអារម្មណ៍ ទើសទាល់ ដូចនេះបើសិនជា អ្នកគិតថាវា ទើសទាល់សម្រាប់អ្នក អ្នកអាចអាន ការណែនាំខាងក្រោម ដើម្បីបិទវាបាន ឬអ្នកគិតថាវាមិន ចោទជាបញ្ហាអ្វីទេនោះ អ្នកក៏មិនបាច់ បិទវាក៏បានដែរ។

គិត​​ថា​​ទើស​​ទាល់​​អត់ ពេល​​ដែល iOS9 មាន​​អក្សរ​​ត្រង់​​នេះ? អ្នក​​អាច​​បិទ​​វា​​បាន តាម​​វិធី​​នេះ!

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំឲ្យវាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ BreadcrumbsAway បន្ទាប់​ធ្វើ​ការ Install
  • បន្ទាប់ពីដំឡើងរួចរាល់ ពេលនោះវានឹងដំណើរការដោយស្វ័យប្រវត្តិ

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ឧបករណ៍ដំនើរការ iOS9 ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើតាមការណែនាំខាងលើឲ្យបានត្រឹមត្រូវ និងបើសិនអ្នកជួបបញ្ហាក្នុងការដំឡើងដោយកំហុសឆ្គងរបស់អ្នក យើងមិនទទួលខុសត្រូវនោះទេ។

Tweak មួយនេះងាយស្រួលដំឡើង អ្នកអាចដំឡើងដោយមិនបាច់ការបន្ថែម Source បានហើយឥតគិតថ្លៃចេញពី BigBoss តែម្តង ហើយសូមរីករាយនិងការប្រើប្រាស់របស់អ្នកបន្តទៀត។

  • ដោយ: Hong
  • 3:54 PM, 19 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ