សន្តិសុខ ២នាក់ រត់បាតជើងសព្រាត ព្រោះឃើញខ្មោចលង ស្តែងពេក (មានវីដេអូ)

ប៉េរូ៖ វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីបុរសជា សន្តិសុខយាមពេលយប់ ២នាក់ នាំគ្នារត់បាតជើងសព្រាត ប្រកបដោយភាពភ័យខ្លាច ទាំងកណ្តាលអាធ្រាត្រ ក្រោយពីពួកគេបាន ឃើញនូវរូបរាងខ្មោច ដ៏គួរឲ្យខ្លាចបង្ហាញខ្លួន នៅតាមដងផ្លូវ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏មិនគួរឲ្យជឿ មួយនេះកើតឡើង នៅក្នុងទីក្រុង Chimbote របស់ប្រទេស ប៉េរូ ហើយទិដ្ឋភាព និងរូបរាងខ្មោច ដែលពួកសន្តិសុខ ទាំង២នាក់នោះ អះអាងក៏ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ផងដែរ។

បន្ថែមពីនេះទៀត សន្តិសុខទាំង២នាក់ ដែលមានឈ្មោះថា Ysminio Cabanillas និង Jean Cáceda Toress បានបញ្ជាក់ប្រាប់ទៀតថា អ្វីដែលពួកគេបានឃើញនោះ គឺជាខ្មោចស្រីម្នាក់ កំពុងតែហោះបណ្តែតខ្លួន នៅតាមផ្លូវ ដោយមានមុខសស្គុស តែគ្មានភ្នែកនោះទេ ហើយដោយឃើញបែបនេះ ពួកគេក៏សម្រេចចិត្ត រត់ចោលកន្លែងយាម ដោយមិនងាកក្រោយ សូម្បីតែបន្តិចឡើយ។

សន្តិសុខ ២នាក់ រត់បាតជើងសព្រាត ព្រោះឃើញខ្មោចលង ស្តែងពេក (មានវីដេអូ)
បុរសជាសន្តិសុខ ដែលជាអ្នកអះអាងថា បានឃើញខ្មោចលង ផ្ទាល់នឹងភ្នែក

បើយើងមើលតាម វីដេអូដែលកាមេរ៉ាសុវត្ថិភាព ថតបាននោះ យើងនឹងបានឃើញនូវ រូបរាងដូចជា ស្រមោលស្ទង់ៗ កំពុងតែបណ្តែតខ្លួន ឆ្លងកាត់ផ្លូវថ្នល់មួយ នៅអំឡុងម៉ោង ១និង៥៤នាទី នាពេលពាក់កណ្តាលយប់ តែយ៉ាងណាមិញ រូបរាងខ្មោចដែល សន្តិសុខទាំង២នាក់នោះ អះអាងថាជាខ្មោច ពិតប្រាកដ ហាក់ដូចជាមើលមិនសូវ ច្បាស់ទាល់តែសោះ។

ក៏គួរបញ្ជាក់ផងដែរថា បុរសជាសន្តិសុខ២រូបនេះ ក៏ត្រូវបានគេអញ្ជើញ ចូលក្នុងកម្មវិធីនៃ ប៉ុស្ត៍ទូរទស្សន៍មួយ របស់ប្រទេស ប៉េរូ ផងដែរ ដើម្បីរៀបរាប់ អំពីរឿងរ៉ាវ និងបទពិសោធន៍ ដែលពួកគេ​បានជួបប្រទះ នៃការលងបន្លាចពីសំណាក់ខ្មោច យ៉ាងស្រស់ៗបែបនេះ៕

ខាងក្រោមនេះ គឺជាវីដេអូដែល កាមេរ៉ាសុវត្ថិភាពថតបាន នូវរូបរាងខ្មោច ដែលបង្ហាញខ្លួនឲ្យ បុរសជាសន្តិសុខ ទាំង២នាក់នោះឃើញ៖

សន្តិសុខ ២នាក់ រត់បាតជើងសព្រាត ព្រោះឃើញខ្មោចលង ស្តែងពេក (មានវីដេអូ)
ស្រមោលស្ទង់ៗ ដែលត្រូវបានគេ មើលឃើញថាកំពុង បណ្តែតខ្លួនឆ្លងកាត់ផ្លូវ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត